ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះសំណេះសំណាលជាមួយកងកម្លាំង និងត្រួតពិនិត្យយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នារសៀលថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ
តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញអមដំណើរ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និង
សំណេះសំណាលជាមួយកងកម្លាំង ព្រមទាំងត្រួតពិនិត្យយុទ្ធោបករណ៍ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង លោកស្នងការ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ព្រមទាំងកងកម្លាំងរបស់ស្នងការខេត្តកំពង់ឆ្នាំង សរុប ៥០០ នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។