បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូនដែលគេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ លក្ខណៈជាប្រព័ន្ធ ជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច មានឥទ្ធិពលពូកែខាងអន្តរាគមន៍បែកផ្សែង ហើយសមត្ថកិច្ច ល្មមៗក្នុងខេត្តមណ្ឌលគិរី ភ័យខ្លាចមិនហ៊ានប៉ះពាល់ពួកគេឡើយ!
មតិរិះគន់ក្នុងន័យស្ថាបនា បានលើកឡើងថា លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានការពាក់ព័ន្ធ គួមានវិធានការបង្ក្រាបទាន់ពេលវេលា បើពុំនោះទេ ព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាស ជៀសមិនផុតឡើយ។
ពាក់ព័ន្ធនឹងព័ត៌មានេះ អង្គភាពសារព័ត៌មានយើង មិន ទាន់អាចសុំការពន្យល់ណាមួយពី លោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិង លោកស៊ិន សត្ថា នាយកដែនកែវសីមា,មន្ត្រីជំនាញតាមដងផ្លូវទទួលទិសកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថនកិច្ចពាក់ព័ន្ធផងដែរនោះ.? បណ្ដាញសារព័ត៌មានពេញចិត្តមេឌាយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណា មួយនោះដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕