ខេត្ត រតនគិរី ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុង នៅភូមិមួយ ឃុំឡាមីញ ស្រុក បរកែវ ខេត្ត រតនគិរី បានឲ្យដឹងថាមា នទីតាំងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ ពីកន្លែងកំពុងតែដំណើរការ បានយ៉ាងរលូនស្ថិតនៅ ទីតាំងទី១នៅក្រោយពេទ្យបរកែវ នៅភូមិមួយ ឃុំឡាមីញ ស្រុក បរកែវ ខេត្ត រតនគិរី ទីតាំងទី២នៅក្រោមដើមឬស្សី នៅភូមិមួយឃុំឡាមិញ ស្រុក បរកែវ. ខេត្តរតនគិរី ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទប់ស្កាត់ និងបង្រ្កាបឡើយ។ យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថាទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធ័ អនឡាញ ពីកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។ មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលើអាជ្ញាធរនិងសមត្ថកិច្ច ស្រុកបរកែវ ខេត្ត រតនគិរី ហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោ យឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។ មាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។ ប្រជាពលរដ្ឋអំពាវនាវដល់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ជាពិសេសលោកស្នងការដ្ឋាននគរបាលខេត្តរតនគីរី មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕
Related Articles
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មិនគូរមេីលរំលង ល្បែងបញ្ជាល់មាន់ ដុះស្លែខ្នាតធំ បង្កប់ក្នុងកាសុីណូអត់ផ្លាកយីហោ នៅចំកណ្តាលក្រុងប៉ោយប៉ែត បើកឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងពេញបន្ទុក មិនទាន់ចាត់វិធានការបង្ក្រាបចឹង???
Posted on Author scn