ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពត ល្បែងអនឡាញមាន់ជល់តាមតាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ មួយកន្លែងក្នុងផ្សារត្រពាំងថ្កូវ ស្ថិតនៅភូមិវាល ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កំពុងបើកលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប ឬជាឆ្នាំងបាយប្រចាំខែរបស់លោកមេប៉ុស្តិ៍ក្រាំងស្នាយ ?

ខេត្តកំពត ល្បែងអនឡាញមាន់ជល់តាមតាមកញ្ចក់ទូរទស្សន៍ខុសច្បាប់ មួយកន្លែងក្នុងផ្សារត្រពាំងថ្កូវ ស្ថិតនៅភូមិវាល ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត កំពុងបើកលេងយ៉ាងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប ឬជាឆ្នាំងបាយប្រចាំខែរបស់លោកមេប៉ុស្តិ៍ក្រាំងស្នាយ ?

ខេត្តកំពត កាលពីថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២៤ ភ្នាក់ងាររាយការណ៍ប្រចាំអង្គភាពសារព័ត៌មានយើងខ្ញុំ ទៅដល់ផ្សារត្រពាំងកូវស្ថិតនៅក្នុងឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ក្រុមការងារយើងក្រោមការសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះបានរាយការណ៍មកថាមានល្បែងស៊ីសងតាមអនឡាញលេងយ៉ាងគគ្រឹកគគ្រេងនៅផ្សារត្រពាំងកូវ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ចេញផ្សាយ ដោយ សារព័ត៌មាន ស្វាយជ្រំ news

បន្ទាប់ពីក្រុមការងារយើងទៅដល់បានឃើញទីតាំងល្បែងអនឡាញនះភ្នាក់ងារអង្គភាពយើងបានរាយការណ៍ទៅលោកមេប៉ុស្តិ៍ក្រាំងស្នាយ ថាទីតាំងល្បែងទាំងនេះ មានបើកល្បែងអនឡាញមាន់ជល់តាមទូរទស្សន៍ តែលោកមេប៉ុស្តិ៍រូបនេះធ្វើព្រងើយកន្តើយ ហាក់មិនហ៊ានជាមួយអ្នកបើកល្បែងអនឡាញទាំងនេះទេ
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានលើកឡើងថាប្រហែលជាលោកមេប៉ុស្តិ៍រូបនេះបានទទួលបានលាបសក្ការៈច្រើនពីទីតាំងល្បែងទាំងនេះហើយទើបលោកមិនហ៊ានបង្ក្រាប

ប្រជាពលរដ្ឋដដែលលើកឡើងថាលោកមេប៉ុស្តិ៍រដ្ឋបាលនគរបាលក្រាំងស្នាយរូបនេះមិនហ៊ានបង្ក្រាបផងតើអ្នកណាហ៊ានបង្ក្រាប លោកថាមេប៉ុស្តិ៍រូបនេះហាក់ផ្គើននឹងអនុសាសន៍សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញមុខតែម្ដង។
ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះ ពួកគាត់បានសំណូមពរថា សូមឱ្យអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចុះត្រួតពិនិត្យ ហើយនិងទប់ស្កាត់ផង ៕

scn

Leave a Reply

Your email address will not be published.