ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធ អ៊ីនធឺណេត ១.កន្លែងក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បើកឲ្យក្រុមញៀនល្បែងចូលលេង យ៉ាងអនាធិបតេយ្យ រីឯសម្ថតិកិច្ច វិញមិនហ៊ានបង្ក្រាប!!!

ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធ អ៊ីនធឺណេត ១.កន្លែងក្នុង សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បើកឲ្យក្រុមញៀនល្បែងចូលលេង យ៉ាងអនាធិបតេយ្យ រីឯសម្ថតិកិច្ច វិញមិនហ៊ានបង្ក្រាប!!!

 

ជាងនេះទៅទៀត បុគ្គលដែលហ៊ានបើកល្បែងសុីសង តាមប្រព័ន្ធ អ៊ីនធឺណេត ១.កន្លែងនៅក្នុង សង្កាត់ផ្សារកណ្តាល(ទី១) ខណ្ឌដូនពេញ បានដោយរលូន ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង តាមប្រព័ន្ធ អ៊ីនធឺណេត ១.កន្លែងនៅលើទឹកដី ខណ្ឌដូនពេញ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ នៅក្នុង សង្កាត់ផ្សារកណ្តាល(ទី១) ខណ្ឌដូនពេញ ដាក់ការសង្ស័យថា! មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែង ១.កន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងស៊ីសង តាមប្រព័ន្ធ អ៊ីនធឺណេត ទុកឲ្យក្រុមញៀនល្បែង ប្រុស ស្រី ក្មេងចាស់ ចូលលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ និងកើតមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ក៏សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង តាមប្រព័ន្ធ អ៊ីនធឺណេត ១.កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម៕

scn

Leave a Reply

Your email address will not be published.