ទំនាក់ទំនងចាងហ្វាង៖ 097 300 78 73 / 085 35 52 99
ព័ត៌មានសន្តិសុខសង្គម

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ

ខេត្តកំពង់ចាម ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកអោយក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានអោយដឹងថា! ឈ្មោះ ចន្តា បុគ្គលម្នាក់នេះជាម្ចាស់ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងក្នុង ឃុំត្រពាំងគរ ស្រុកជើងព្រៃ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ដែលធ្វើអោយគេសង្ស័យ ទីតាំងល្បែងស៊ីសងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវអោយបើកដំណើរការលេងហើយមើលទៅ ទើបគ្មានការបង្រ្កាប។

ជាមួយគ្នានេះ បនល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជនទូទៅ លើកឡើងថា! តើឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ជល់មាន់)តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង៕

scn

Leave a Reply

Your email address will not be published.