ស្វាយរៀង ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យសារព័ត៌ដឹងថា អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់ តាមអនឡាញ ប្រហែលជាមានខ្នងបង្អែកដ៍រឹងមាំនៅក្រោយហើយ ទេីបបុគ្គលម្នាក់នោះ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត!!!
ក្រោយពីស្ងប់ស្ងាត់មួយរយៈ ល្បែងបញ្ជាល់មាន់តាមប្រព័ន្ធអនឡាញ ចាប់ផ្តើមដំណើរការឡើងវិញហើយ ក្នុងទឹកដីស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើឲ្យបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋាន មានការព្រួយបារម្មណ៍អំពីបញ្ហាសុខសុវត្ថិភាព ខ្លាចកើតមានដូចជា ចោរលួច.ឆក់.ប្លន់.អំពើហឹង្សា គ្រូសារកើតឡេីងជាដើមចោម មកពីល្បែងស៊ីសងទាំងនេះ!
គូររំលឹកផងថា ! កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ
លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ក្រឡា ហោម សខេង បានចេញសារលិខិតបង្គាប់ការមួយបញ្ជាឲ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូរទាំងប្រទេស
ហេតុនេះ សមត្ថកិច្ចពាក់ព័ន្ធស្រុករមាសហែក និងលោកសូ ស៊ីណា មេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្ដៅ មិនគូរបណ្តែតបណ្តោយឲ្យមានល្បែងតាមអនឡាញ ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ ក្នុងដែនដីរបស់ខ្លួនទៀតនោះទេ។
ប្រជាពលរដ្ឋរស់នៅ ភូមិតាកុត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង សូមអំពាវនាវដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ទេីបតែឡើងកាន់តំណែងថ្មី និង លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ព្រមទាំងលោក ស៊ួស ម៉ុល អភិបាលស្រុករមាសហែក សូមមេត្ដាចាត់កម្លាំងមន្ត្រីក្រោមឱវាទចុះពិនិត្យភាពមិនប្រក្រតី ចំពោះបុគ្គលនិងបក្សពួក ដែលហ៊ានបេីកល្បែងបញ្ជាល់មាន់តាមអនឡាញ បង្ក្រាបជាបន្ទាន់ ដេីម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនពលរដ្ឋក្នុងមូលដ្ឋានផងទាន៕