ភ្នំពេញ : ក្រុមចោរដែលធ្វើសកម្មភាព យកដាវភ្ជង់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូនម្នាក់ នៅក្នុងខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ។
ជនសង្ស័យទាំង២នាក់មាន ១-ឈ្មោះ រ៉ាយ រ៉ាវុធ អាយុ៣២ឆ្នាំ (មានសារធាតុញៀន) ២-ឈ្មោះ ធី សុបញ្ញារិទ្ធ អាយុ២៨ឆ្នាំ (មានសារធាតុញៀន) ។
គួររម្លឹកផងដែរថាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានឈប់ម៉ូតូ បត់ជើងតូច (នោម)ស្រាប់តែមានជនសង្ស័យ៤នាក់ បានចុះពីលើម៉ូតូយកដាវសាំម៉ូរ៉ៃ ធ្វើសកម្មភាពគំរាមភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបានសំរេច។
សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។