ព័ត៌មានសន្តិសុខសង្គម

សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ ៧៦គឺជារឿងធម្មតា ដែលសមត្ថកិច្ចបរិស្ថាន ប្រចាំការតាមដងផ្លូវត្រូវយកលុយ ពីព្រោះថា ឈើទាំងនោះមិន ដឹងជាដឹកចេញពីតំបន់ណាមកទេ ដោយគ្រាន់តែឆ្លង កាត់ស្នាក់ការបរិស្ថានប៉ុណ្ណោះ!

សកម្មភាពនៃការដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ ៧៦គឺជារឿងធម្មតា ដែលសមត្ថកិច្ចបរិស្ថាន ប្រចាំការតាមដងផ្លូវត្រូវយកលុយ ពីព្រោះថា ឈើទាំងនោះមិន ដឹងជាដឹកចេញពីតំបន់ណាមកទេ ដោយគ្រាន់តែឆ្លង កាត់ស្នាក់ការបរិស្ថានប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះក្រោមការ ដឹកនាំរបស់លោកស៊ិន សត្ថា ប្រធានការិយាល័យដែន ជម្រកសត្វព្រៃកែវសីមា ដែលទើបឡើងជាប្រធានពេញសិទ្ធិ បានសហការគុបគិតជាមួយពួកឈ្មួញលេងឈុតធំ នៅតំបន់ស្នាក់ការរងរកាថ្មី យ៉ាងគគ្រឹកគគ្រេងដោយស្ងៀមស្ងាត់និងអាថ៌កំបាំង។ តែយ៉ាងណាក៏ដោយ គ្មាន អ្វីជាអាថ៌កំបាំងនោះទេ ស្របពេលដែលលោកប្រធានដែនជម្រកអះអាងថា ខិតខំខ្លាំងណាស់ដើម្បីការពារបរិស្ថានធនធានធម្មជាតិ។

សកម្មភាពកាប់បំផ្លាញ និងដឹកឈើចេញពីតំបន់រកាថ្មីនៃដែនជម្រកសត្វព្រៃកែវសីមា នៅពេលនេះត្រូវគេប្រាប់ថា បានរៀបចំផែនការនិងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ទាំងពួកឈ្មួញ និងពួកមន្ត្រីបរិស្ថានដែលប្រចាំការនៅស្នាក់ការរងរកាថ្មីនោះ។ ពួកគេដំណើរការ កាប់និងដឹក ជញ្ជូនយ៉ាងស្ងៀម ស្ងាត់នៅក្នុងរយៈពេលយូរមកហើយ ពោលគឺតាំងពីលោក ស៊ីន សត្ថា នៅជានាយកស្ដីទីនោះម៉្លេះ។ ការណ៍នេះត្រូវគេខ្សិបថា ទំនងជាចំណុចចាប់ ផ្ដើមនៃការប្រមូលប្រាក់ត្រឡប់មកវិញ បន្ទាប់ពីត្រូវបានចំណាយ…សម្រាប់តំណែងពេញសិទ្ធិ ជានាយកដែន ជម្រកសត្វព្រៃកែវសីមា ជូនថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីដែលខំចំណាយកម្លាំង និងទឹកប៊ិកចុះហត្ថលេខាតែង តាំងលោកស៊ីន សត្ថាជាប្រធានការិយាល័យដែនជម្រក សត្វព្រៃសីមាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។និយាយឲ្យខ្លីគឺត្រូវស្រង់ដើម ពីព្រោះលោកស៊ិន សត្ថា នេះបានឡើងតំណែងពីមន្ត្រីឧទ្យានុរក្សទៅជាប្រធានការិយាល័យដែនជម្រកតែម្ដង។

តាមប្រភពព័ត៌មានរាយការណ៍ថា ឈ្មួញឈើដឹកចេញ ពីតំបន់ស្នាក់ការរងបរិស្ថានរកាថ្មី កាត់តាមស្រុកអូររាំងដែលពួកគេធ្វើ សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ក្បែរស្នាក់ការរងរកាថ្មី ដោយប្រើគោយន្តកែច្នៃឬកាឡេថងយ៉ាងហោចណាស់៣គ្រឿង។ ពួកគេដឹកចេញដោយ ឆ្លងកាត់មុខស្នាក់ការរងបរិស្ថានរកាថ្មីដែលមាន លោកណែម សុខនីម នៅចាំយកប្រាក់នៅទីនោះ។ ក្រុមលោកណែម សុខនីម ប្រចាំការនៅស្នាក់ការរងរការថ្មី គ្រាន់តែបានលុយសម្រាប់ដោះស្រាយជីវភាព នៅក្នុងស្នាក់ការប៉ុណ្ណោះ។ រីឯផលប្រយោជន៍ធំ(លុយដុំ)ត្រូវគេអះអាងថា បានរៀបចំកញ្ចប់បង់ជូនលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ស៊ិន សត្ថា និងលោកប្រធានមន្ទីរបរិស្ថាន ឆៅ ប៊ុនធឿន រួចហើយ។ បើមិនមានការរៀបចំកញ្ចប់ទេ គឺមិនអាចដឹកចេញបានស្រួលៗដូចសព្វថ្ងៃនេះទេ។

លោកប្រធានការិយាល័យអាចនិយាយថា មិនដឹង ! ក៏ ប៉ុន្តែវាជាចម្លើយសម្រាប់ក្មេងបៀមដៃប៉ុណ្ណោះ។ បើបទ ល្មើសដឹកកាត់មុខស្នាក់ការរងបរិស្ថានរការថ្មី ដែលមានចម្ងាយប្រហែល៣ម៉ែត្រពីផ្លូវនោះ ដូច្នេះវាពិតជាមិននមែនមិនដឹងនោះទេ។ ផ្ទុយទៅវិញ វាជាការចងក្រងដោយប្រព័ន្ធរវាងអ្នករកស៊ីនិងមន្ត្រីជំនាញក្រោមបង្គាប់បញ្ជារបស់លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវ សីមា។ គេរង់ចាំមើលថានតើលោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបំភ្លឺយ៉ាងម៉េចទៅក្រសួងសាមី? ឬមួយចម្លើយលើកក្រដាស១សន្លឹក ផ្ញើជូនថ្នាក់ដឹកនាំក្រសួងបរិស្ថានជាការស្រេច?

រហូតមកដល់ពេលនេះ សកម្មភាពដឹកជញ្ជូនឈើនៅតែបន្តកើតមានជាប្រក្រតី ដោយសារតែការបិទភ្នែកបត់ដុំដៃ របស់ពួកមន្ត្រីបរិស្ថាននៅតាមស្នាក់ការរង និងផល ប្រយោជន៍ធំ ត្រូវជូនទៅលោកប្រធានការិយាល័យដែន ជម្រកសត្វព្រៃកែវសីមា ស៊ីន សត្ថា ជាពិសេសតម្រូវការថវិកាបន្ទាន់ដើម្បីបង្ហើយផ្ទះរបស់លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានដែលទើបតែងតាំងថ្មីក្នុង រយៈពេលជាង១ឆ្នាំនេះ។ ក្រៅពីពួកឈ្មួញធំៗទាំងនេះ ក៏នៅមានពួកឈ្មួញកំប៉ិកកំប៉ុកដទៃទៀត ដឹកឈើតាមរថយន្តសាំយ៉ុង ចេញពីតំបន់អភិរក្សកែវសីមា ក៏ត្រូវសម្របសម្រួលដោះស្រាយសេដ្ឋកិច្ចជូនលោកប្រធានការិយាល័យដែននេះផងដែរ។ យ៉ាងណាក៏ដោយ តាមរយៈបបូរមាត់ខាង ក្រៅ លោកស៊ិន សត្ថា អះអាងថា លោកមានការប្ដេជ្ញាចិត្តខ្ពស់ណាស់ ដើម្បីការពារធនធានបរិស្ថាន។ ប៉ុន្តែការ ពិតនៅពេលនេះ គេបិទភ្នែកឲ្យរថយន្តកែច្នៃយ៉ាងហោច ណាស់៣គ្រឿងចូលនៅក្នុងតំបន់អភិរក្សនៃដែនអំណាច របស់ខ្លួនដើម្បីកាប់ឈើនិងដឹកចេញ។

ទំនាក់ទំនង អង្គភាព ស្វាយជ្រំញូស៍ ( ០៩៧៣០០៧៨៧៣).

ក្រៅពីសកម្មភាពនៃពួកឈ្មួញដែលកំពុងកាប់ និងដឹក ឈើចេញពីតំបន់អភិរក្សកែវសីមា នៃដែនសមត្ថកិច្ចលោកស៊ិន សត្ថា នោះ ក៏មានសេចក្តីរាយការណ៍មួយ ផ្សេងទៀតឲ្យដឹងថា លោកសារ កំពុងធ្វើសកម្មភាពនៅតំបន់ចំបក់ នៅដែនអភិរក្សភ្នំព្រិច ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនេះដែរ។ រឿងលោកសារ យើងនឹងលម្អិតនៅពេលក្រោយ ៕

scn

Leave a Reply

Your email address will not be published.