ល្បែងស៊ីសងគ្រប់ប្រភេទ ជាច្រើនកន្លែង បង្កប់តាមរោងកាហ្វេ ក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅតាមបណ្តោយផ្លូវ ក្រវាត់ក្រុងលេខ២១ ចំណុច ខាងត្បូងផ្សារធំ ខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីប អោយដឹងថា មានទីតាំងបង្កប់ល្បែងស៊ីសង ជាច្រេីន បានជ្រកក្រោម ក្នុងរូបភាព ជា ហាងលក់ កាហ្វេ មានសឹងតែគ្រប់ទីតាំង ក្នុងខេត្តតាកែវ ដោយមានការបេីកភ្លើងខៀវ ពីមន្ត្រី មូលដ្ឋាន ទេីបល្បែងសុីសងទាំំងនោះ
អាច បើកបាន ដំណើរការលេង ដោយរលូន ដោយគ្មានខ្វល់ មិនខ្លាចរអារ ពីសមត្ថកិច្ច ក្នុងការចុះបង្រ្កាប ឬក៏ ជាឆ្នាំងបាយ របស់អស់លោកទេដឹង ទេីបបានជារក្សានូវភាពស្ងៀមស្ងាត់បែបនេះ ។
ល្បែងសុីស៊ីសង កេីតមានគ្រប់ប្រភេទ ដូចជាមាន់ជល់ អនឡាញ ឡូតូ នឹងមានបៀរការ៉ាត់ ល។នឹង ល។ បើកដំណើរការ ខាងលេីនេះ បានប្រព្រឹត្ត ជារៀងរាល់ថ្ងៃ នឹងមានអ្នកមកលេងទីជិត នឹងទីឆ្ងាយ ជួបជុំ ប្រមូលផ្តុំគ្នា លេងភ្នាល់ដាក់លុយ រាប់លានរៀល យ៉ាងគគ្រឹកគគ្រេង និង ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ថែមទៀតផង ដោយគ្មានខ្លាចញញើតចំណាត់ការ របស់សមត្ថកិច្ច ថ្នាក់ខេត្ត ទល់តែសោះ ។
ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ខាងលើបានសំណូមពរ ដល់ថ្នាក់ដឹកនាំ ក្នុងខេត្តតាកែវ កីដូចជា លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ នឹង លោក កង អាណាន់ អភិបាល ក្រុងដូនកែវ ការ ពាក់ព័ន្ធនឹង ល្បែងស៊ីសង ក្នុងមូលដ្ឋាន សូមមេត្តា លុបបំបាត់ នូវការបេីកលេងល្បែងដោយសេរីនេះផងទាន។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស គោរពប្រសាសន៍ នឹងអនុវត្ត តាម គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច ត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ លុបបំបាត់ អោយខានតែបាន ៕