ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់?
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ថ្ងៃទី២៨ខែវិច្ឆិការ.ឆ្នាំ..២០២៣….កំពុងបើកលេងយ៉ាងរំភេីយ ពង្វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលទៅលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង ។
សូមបញ្ជាក់ឲឲ្យដឹងថា ៖ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញពីរកន្លែងនេះ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំដំណើរការលេងជាធម្មតា ប៉ុន្ដែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ក្នុងមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាប។
គេដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានអាចឃុបឃិតគ្នាជាលក្ខណៈ ជាប្រព័ន្ឋជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះហេីយមេីលទៅ…
ទើបបានជាធ្វេីខុសនឹងផ្ទុយ គោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល គេឃើញថាអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជាពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង
ព្រោះគាត់ ខ្លាចកើតមានអន្ដិសុខកើតឡេីង អំពើចោរកម្មផ្សេងៗដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគរួសារជាដើម ។ល។
ដូច្នេះ ប្រជាពលរដ្ធនៅក្នុងមលដ្ធាននោះសុំស្នេីរដល់ ឯកឧត្ដមអភិបាលខេត្ត ស្នងការខេត្ត លោកអធិការក្រុង មេត្តាពិនិត្យមេីលទីតាំងតាមប្រពន្ធ័អនឡាញនេះផងទាន