ព័ត៌មានជាតិ

នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ….

នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។ ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួន តាមរយៈការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» ដែលបានរៀបចំឡើងក្រោមប្រធានបទសំខាន់ចំនួន ៣ គឺ៖ « ភាសាបេះដូងជូនដូនតា » «គំរូវីរភាពរបស់ថ្នាក់ដឹកនាំ» និង«ក្ដីស្រលាញ់សម្រាប់កម្ពុជា»។ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញមោទនភាពចំពោះសមិទ្ធផលជាច្រើន ដែល ស.ស.យ.ក. សម្រេចបានរួមគ្នា ក្នុងអំឡុងពេលជាងមួយទសវត្សរ៍មកនេះ និងបានបញ្ជាក់ថា សមាជិក សមាជិកា ស.ស.យ.ក. ក៏ដូចជាយុវជនខ្មែរគ្រប់រូបតែងតែស្ញប់ស្ញែង និងរំលឹកគុណដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានផ្ដល់នូវភាពអស្ចារ្យរបស់អាណាចក្រខ្មែរ និងជ្រើសរើសផ្លូវសម្រាប់សង្គមជាតិជាជាងប្រយោជន៍ និងសុភមង្គលផ្ទាល់ខ្លួនរបស់លោកទាំងអស់គ្នា។ ឯកឧត្តម បានមានប្រសាសន៍រំលេចឡើងថា […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដ នៃបច្ចេកវិទ្យានិងសង្គម ក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាព

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ពង្រឹងសមត្ថភាពឱ្យស្របតាមការវិវត្ដ នៃបច្ចេកវិទ្យានិងសង្គម ក្នុងការគ្រប់គ្រងព័ត៌មានប្រកបដោយប្រសិទ្ធភាព និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាព នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យខិតខំពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មជាប្រចាំឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដយគុណភាព​ ផ្សាយឱ្យបានឆាប់រហ័ស និងប្រកបដោយគុណភាពស្របតាមសម័យកាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាពដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្តរបស់ខ្លួនលើវិស័យព័ត៌មាន ក៏ដូចជាចូលរួមរៀបចំនិងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា «ធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រី គឺស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម»។ សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្ដរបស់សង្គម»។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងខេត្តស្វាយរៀង​

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងខេត្តស្វាយរៀង​ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។ ពិធីនេះមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន​ សប្បុរសជន​ លោកអភិបាលក្រុង-ស្រុកទាំង៧ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៧ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន២០ នាក់ ក្នុងនោះ (សិស្សចំណេះទូទៅ១៦ នាក់ និងសិស្សបច្ចេកទេស០៤ នាក់)។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង១៦រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងសិស្សានុសិស្សនិទ្ទេស A ចំនួន […]

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាទេ (ភ្នំពេញ)៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានមួយធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា ដោយនៅរាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ, អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ។

ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី ប្រទានព្រះរាជសារថ្លែងអំណរគុណ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្វាយនូវអាល់ប៊ុមរូបថត ស្តីពីព្រះរាជពិធីបុណ្យអុំទូក ដែលផលិតដោយអគ្គនាយកដ្ឋានAKP

សម្តេចព្រះមហាក្សត្រី ប្រទានព្រះរាជសារថ្លែងអំណរគុណ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្វាយនូវអាល់ប៊ុមរូបថត ស្តីពីព្រះរាជពិធីបុណ្យអុំទូក ដែលផលិតដោយអគ្គនាយកដ្ឋានAKP

ព័ត៌មានជាតិ

សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ…..

សមាជិកចំនួន៤៩៦នាក់ បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស បន្ទាប់ពីបោះឆ្នោតនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១.៣១២រូប។ ថ្ងៃនេះពិតជាថ្ងៃដ៏វិសេសវិសាលបំផុត សម្រាប់យើងខ្ញុំទាំង ៤៩៦ រូប ដែលមានមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសបោះឆ្នោតគាំទ្រ បំពេញបន្ថែមយើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ។ ក្នុងនាមឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ទើបជាប់ឆ្នោតថ្មី ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយភក្តីភាពស្មោះស្ម័គ្រគោរពជូនចំពោះ សម្តេចប្រធានគណបក្ស, សម្តេចប្រធានកិត្តិយសគណបក្ស, សម្តេចអនុប្រធានគណបក្ស, សម្តេច ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាជិក សមាជិកា​ គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកានៃអង្គមហាសន្និបាតវិសាមញ្ញទាំងមូល ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះយើងខ្ញុំទាំងអស់គ្នា។​ សេចក្តីទុកចិត្ត​និងជំនឿជឿជាក់ ដែលមហាសន្និបាតផ្តល់នេះ ជាការផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមនិងការផ្តល់ទំនួលខុសត្រូវដ៏សំខាន់មួយបន្ថែមទៀតដល់យើងខ្ញុំទាំងអស់គ្នា ដែលជាសមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជា​ដើម្បីចូលរួមចំណែកដឹកនាំការងារគណបក្ស ការពារគណបក្ស ការពារសមិទ្ធិផលគណបក្ស បម្រើជាតិនិងប្រជាជន​ តាមស្មារតីនៃលក្ខន្តិកៈ​បក្ស និងសេចក្តីសម្រេច​នានា […]

ព័ត៌មានជាតិ

សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មាន

សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។ នៅរសៀលថ្ងៃទី៨ ខែធ្នូ ខ្ញុំបាន អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ យើងបន្តបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រោងនឹងបើកទូលាយជូនដល់បងប្អូនអ្នកសារព័ត៌មានដើម្បីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ​​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិ​ ជា​ស៊ីម​ កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រី្ត រដ្ឋមន្រី្ត…..

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ​​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិ​ ជា​ស៊ីម​ កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដែរប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យជាតិ​ ជា​ស៊ីម​ កំចាយមារ និងមានការអមដំណើរពីសំណាក់លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តផងដែរ៕

ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង

នាព្រឹកថ្ងៃពុធ ៩រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជួយឧបត្ថម្ភដល់សិស្សដែលប្រឡងជាប់និទ្ទេសA នៅខេត្តស្វាយរៀង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងបាវិត ក្រុងស្វាយរៀង លោកភិបាលស្រុកស្វាយជ្រំ លោកអភិបាលស្រុកស្វាយទាប លោកអភិបាលស្រុកចន្ទ្រា លោកអភិបាលស្រុករំដួល លោកអភិបាលស្រុករមាសហែក លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសើចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ក្នុងខេត្តស្វាយរៀងទាំង១៦រូបនាពេលកន្លងទៅ ដែលរង្វាន់ទាំងនោះក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាកវ៉េវស៊េរីឆ្នាំ២០២៤មួយគ្រឿង,មួកសុវត្ថិភាព,ព្រមទាំងថវិកាចំនួន២០០,០០០រៀលផងដែរ ហើយពិធីចែករង្វាន់ដល់ប្អូនៗ និងប្រព្រឹត្តទៅនៅពេលឆាប់ៗខាងមុខនេះ។

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន…..

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ កាលពីមុននៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលមានការរីកចំរើនប្រពន្ធ័បច្ចេកវិទ្យា ហើយនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើបបានដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះគឺមានជម្រើសផ្សេងៗក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។ រូបភាព ៖ ទទក 📖 អានអត្ថបទពេញ