បែកធ្លាយធំ! មន្ត្រីសាលាក្រុងបាត់ដំបង លោក ឯម រិទ្ធ យកដីគណបក្សប្រជាជន ចំនួន៥០ហិចតា ជួលឱ្យប្រជាពលរដ្ឋក្នុងតម្លៃ ១២មុឺនបាត ក្នុង១ហិចតា ខេត្តបាត់ដំបង៖ ដីរបស់គណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ចំនួន ៥០ហិចតា ស្ថិតនៅទីតាំងភូមិអូរម៉ាល់ សង្កាតអូរម៉ាល់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានលោក ឯម រិទ្ធ មន្ត្រីសាលាក្រុងបាត់ដំបង ជួលទៅឱ្យប្រជាពលរដ្ឋដោយយកតម្លៃថ្លៃឈ្នួល ១២មុឺនបាត ក្នុង១ហិចតា និងរយៈក្នុងមួយឆ្នាំ ដែលតម្លៃជួលនេះគិតជាលុយថៃ។ ការបែកធ្លាយនៃការយកដីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥០ហិចតា ពីសំណាក់លោក ឯម រិទ្ធ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៃសង្កាត់អូរម៉ាល់ បានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង ហើយខាងអង្គភាពយើងបានចុះទៅទីតាំងផ្ទាល់ផងដែរ។ ដោយយោងតាមការបំភ្លឺពីមន្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ដីគណបក្សប្រជាជនកម្ពុជាដែលលោក ឯម រិទ្ធិ មន្ត្រីសាលាក្រុងបាត់ដំបង ភាគច្រើនគឺជួលឲ្យទៅឲ្យពលរដ្ឋដែលមកពីឆ្ងាយ ចំណែកឯកលុយបានពីការជួល រាប់សិបម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ត្រូវបានលោក ឯម រិទ្ធិ យកដាក់ហ៊ោប៉ៅធ្វើសេដ្ឋីយ៉ាងរំភើយ។ ករណីនេះ ខាងសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅកាន់លោក ឯម រិទ្ធិ តែមិនមានការបំភ្លឺ នោះទេ ពោលគឺលោកឆ្លើយថា […]
ព័ត៌មានសន្តិសុខសង្គម
ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ របស់លោកខ្លាហៅ(E12)លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងតាមហាងលក់កាហ្វេនិងតាមតារាងបាល់ទះជាច្រើនកន្លែង តាមសង្កាត់ក្នុងក្រុងសៀមរាប ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!!
ខេត្តសៀមរាប៖ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយជាហូរហែមកនៅល្បែងស៊ីសងកន្ទុយលេខ រីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាបនិងល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ! ជាពិសេសមិនដូចសំដីរបស់ឯកឧត្តម ភឹង ចិនដា រ៉េត សន្យាថាក្នុងក្រុងសៀមរាបមិនឲ្យមានល្បែងសងណាមួយកើតឡើងបាននោះទេតែផ្ទុយស្រឡះវិញនោះល្បែងស៊ីសង់កើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុក ពលរដ្ឋចាំមើលតើ សមត្ថកិច្ចក្នុងខេត្តសៀមរាបអាចមានសមត្ថភាពបិទល្បែងស៊ីសងបានដែលឬទេ ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាបរាប់សិបកន្លែង…?កន្លែងទាំងប៉ុន្មានខាងក្រោមនេះត្រឹមតែជាផ្នែកតូចមួយប៉ុណ្ណោះជាក់ស្តែងនៅរាប់សិបកន្លែងទៀត ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដង្គុំមិនតិចជាងបីកន្លែង ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដងុំ ទី៣.169 ផ្សារដើមក្រឡាញ់សង្កាត់គោកចក ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ ទី៥.ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ទី៦.ខាងក្រោយផ្សារលើធំថ្មីសង្កាត់កំរើក.មិនតិចជាង5កន្លែង ខាងក្រោយហាងកាហ្វេហ៊ាណុយស្ថិតនៅភូមិតាវៀងសង្កាត់សាលាកំរើកក្រុងសៀមរាបដែលមានការឈ្លោះប្រកែកហឹង្សារជារឿុយៗ ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរាប់សែនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបលានរៀលក៏មានក្នុងមួយថ្ងៃៗ ចំណែក លោក ដា ចំរើន អធិការក្រុងសៀមរាបនិង លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាបមិនដែលមានវិធានការទប់ស្កាត់និងចុះបង្ក្រាបសោះឡើយ…! […]
សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់
សូមសមត្ថកិច្ច ពិនិត្យមើលមណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ មណ្ឌលកំសាន្ដមួយកន្លែង យីហោ «ប៉អៅ» ស្ថិតនៅបណ្ដោយផ្លូវហាណូយ ទល់មុខខាងស្ដាំប៉ុស្ដិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយថា គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់បែបចិន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមួយកន្លែង យីហោ មណ្ឌលកំសាន្ត «ប៉អៅ» ខាងលើនេះ គឺបើកលេងល្បែងស៊ីសងខុសច្បាប់ គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ចូលលេង។ ហើយទីតាំងមួយនេះគឺមានការបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃ។ ជុំវិញករណីខាងលើនេះ យើងមិនដឹងថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ស្គាល់និងដឹងទីតាំងមួយកន្លែងនេះ ឬយ៉ាងណានោះទេ ចំពោះការបណ្តោយឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាល។ សូមសំណូមពរលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលលើទីតាំងខាងលើនេះផងទាន៕
ទីតាំងផលិតបារីខុសច្បាប់ដ៏ធំ ក្នុងខេត្តកណ្ដាល កំពុងសម្ងំលាក់ខ្លួន សូមសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបផង……….
ទីតាំងផលិតបារីខុសច្បាប់ដ៏ធំ ក្នុងខេត្តកណ្ដាល កំពុងសម្ងំលាក់ខ្លួន សូមសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបផង ទីតាំងផលិតបារីខុសច្បាប់មួយកន្លែងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានថៅជាជនជាតិចិន និងបក្សពួកជាច្រើនសម្ងំផលិតបារីខុសច្បាប់ ក្នុងឃ្លាំងរោងចក្រ សូមសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបផង។ តាមប្រភពព័ត៌មានជាក់ស្ដែងឃើញទីតាំងរោងចក្រមួយ ដែលត្រូវបានបិទទ្វារ ប៉ុន្តែធាតុពិតគឺកំពុងតែមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅភូមិព្រែកតាព្រឺង សង្កាត់សិត្បូ ជាប់ព្រំប្រទល់សង្កាត់ស្វាយរំលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដោយក្រុមឈ្មួញទាំងនេះមានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។ ជាការសំណូមពររបស់ប្រជាពលរដ្ឋសុំស្នើសុំដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃនិងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តមឈឿន សុចិត្រ ស្នងការខេត្តកណ្ដាលមេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ និងដុះស្លែដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ៕
ឈ្មោះ ចែធារ៉ា ម្ចាស់ល្បែងបញ្ជាល់មាន់ តាមអនឡាញនិងអ្នកកាងល្បែងឈ្មោះម៉ា កំពុងបេីកលេងយ៉ាងគំហុករៀងរាល់ថ្ងៃ រីឯលោក អធិការនគរបាលស្រុកកៀនស្វាយ រក្សាភាពស្ងៀមស្ងាត់ !
ឈ្មោះ ចែធារ៉ា ម្ចាស់ល្បែងបញ្ជាល់មាន់ តាមអនឡាញនិងអ្នកកាងល្បែងឈ្មោះម៉ា កំពុងបេីកលេងយ៉ាងគំហុករៀងរាល់ថ្ងៃ រីឯលោក អធិការនគរបាលស្រុកកៀនស្វាយ រក្សាភាពស្ងៀមស្ងាត់ ! 09/11/2023 កណ្តាល ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល បានឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនកន្លែង កំពុងបេីកលេងនៅឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្ដាលយ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់ លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។ មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំដីឥដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលស្រុកកៀនស្វាយ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធខេត្តកណ្តាល បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូនក្នុងភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះលោក ឈឿន […]
ជនបរទេសមួយក្រុមមានអង្គរក្សច្រេីននាក់ ឈ្លោះគ្នាទាញកែវបោកពេញក្នុងហាងស៊ុប ហេបភីឡាម ហតផត ផ្អេីលដល់ប៉ូលិសនិងអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍…
ជនបរទេសមួយក្រុមមានអង្គរក្សច្រេីននាក់ ឈ្លោះគ្នាទាញកែវបោកពេញក្នុងហាងស៊ុប ហេបភីឡាម ហតផត ផ្អេីលដល់ប៉ូលិសនិងអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍… (ភ្នំពេញ) ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ ដោយឃេីញក្រុមជនបរទេសមួយក្រុមជាជនជាតិចិន មានទាំងអង្គរក្សជាច្រេីននាក់ បានបេីករថយន្តស៊េរីទំនេីបៗ ចូលហូបអាហារក្នុងហាងស៊ុប ហេបភីឡាម ហតផត មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេងឈ្លោះប្រកែកគ្នា និងលឺសូរបោកកែវក្នុងហាង ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលដល់កម្លាំងចម្រុះនៃខណ្ឌចំការមន មានទាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះទៅអន្តរាគមន៍ សាកសួរតាមជំនាញ ដែលទីតាំងហាងកេីតហេតុយីហោ “ហាងស៊ុបឆ្នាំងភ្លេីង ហេបភីឡាម ហតផត” ស្ថិតនៅតាមបណ្ដោយផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង១០:០៥នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប៉ុន្តែករណីនេះ គេឃេីញកងកម្លាំងប្រដាប់អាវុធបានចុះទៅសួរនាំតាមជំនាញ គេមិនទាន់ដឹងថាជាករណីអ្វីឲ្យប្រាកដនៅឡេីយទេ ព្រោះសមត្ថកិច្ចកំពុងធ្វេីការ ឬក៏ភាគីពាក់ព័ន្ធក្នុងរឿងនេះសម្របសម្រួលគ្នាបញ្ចប់រឿងឬក៏យ៉ាងណានោះទេ ៕
ខេតកណ្តាល÷នៅព្រហស្បត៏ថ្ងៃទី ០ ២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ …ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ល្បែងបញ្ចូលមាន់តាមអនឡាញ រីករាលដាលដូចផ្សិត
ខេតកណ្តាល÷នៅព្រហស្បត៏ថ្ងៃទី ០ ២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ …ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ល្បែងបញ្ចូលមាន់តាមអនឡាញ រីករាលដាលដូចផ្សិត ហើយបើកលេងជារាងរាល់ថ្ងៃ យ៉ាងអាណាអធិបតេយ្យ ហើយគ្មានអាជ្ញាធរហើយនិងសមត្ថកិច្ចណាហ៊ានចុះទប់ស្កាត់ហើយនិងបង្ក្រាបឡើយ ខ្ញុំសង្ស័យថា សមត្ថកិច្ច ហើយនិងអ្នកញៀនល្បែងទាំងនោះ បែបជានិយាយត្រូវរ៉ូវគ្នាហើយមើលទៅ បានជាល្បែងទាំងនេះបើកលេងបានយ៉ាងរលូន ល្បែងតែងតែមានឈ្នះ ហើយនិងចាញ់ អ្នកឈ្នះមុខខ្លាចអ្នកចាញ់មុខខ្លា តែបើចាញ់ល្បែងច្រើនកាលណាហើយ តែងតែបង្កអោយមានអំពើហិង្សាក្នុងគ្រួសារកើតឡើង មិនតែប៉ុណ្ណោះទេ វាអាចបង្កឲ្យមាន ចោរលួច ចោរប្លន់ នៅក្នុងភូមិឃុំថែមទៀតផង។ ឯណាទៅដែលហៅថាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ប្រជាពលរដ្ឋក្នុងភូមិពួកគាត់មានការភ័យខ្លាចខ្លាំងណាស់ ហើយពួកគាត់បានសំណូមពរថា សូមឱ្យអាជ្ញាធរដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់មេត្តាចុះត្រួតពិនិត្យផងដោយក្តីអនុគ្រោះ ៕
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនថាញ់ថាញ់កុងប្រទេសៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងការវិនិយោគដំណាំអំពៅនៅខេត្តស្វាយរៀង…..
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនថាញ់ថាញ់កុងប្រទេសៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនិងការវិនិយោគដំណាំអំពៅនៅខេត្តស្វាយរៀង ។ អញ្ជេីញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានសាខាគយនិងរដ្ឋាករខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ តំណាង ក្រុមហ៊ុនដែលបានវិយោគកាារដាំដុះដំណាំអំពៅនៅលើទឹកដីខេត្តស្វាយរៀង នាពេលបច្ចុប្បន្ននេះដែលបានបង្កេីតការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា ក្នុងនាមអភិបាលខេត្ត តែងតែបានកៀរគរក្រុមហ៊ុននានា ជាច្រើនរួចមកហើយមកបណ្ដាក់ទុនវិយោគ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនយ៉ាងចិត្តទុកដាក់ផងដែរ។
កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍ផ្សារថ្មី៣បង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀន…..
កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍ផ្សារថ្មី៣បង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀន….. ( ភ្នំពេញ ) ៖ ដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣:០០នាទី កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគករឿងញៀនខណ្ឌដូនពេញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បើកការស្រាវជ្រាវឈានដល់បង្ក្រាបករណីសម្រួលទីតាំងឱ្យប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ញ៉ូខាសល ផ្ទះលេខ២៦អឺសូន្យអឺបី ផ្លូវលេខលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ក្នុងនោះស្រី០៣នាក់៖ ១-ឈ្មោះ ខេង ថារ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវ១១៧ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(សម្រួលទីតាំងឱ្យប្រើប្រាស់)។ ២-ឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។ ៣-ឈ្មោះ ថេង […]
ទីតាំងល្បែងជល់មាន់អនឡាញ និងឆ្នោតឡូតូកំពុងបេីកលេងយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចទាល់តែសោះ…
ទីតាំងល្បែងជល់មាន់អនឡាញ និងឆ្នោតឡូតូកំពុងបេីកលេងយ៉ាងអនាធិបតេយ្យដោយមិនខ្លាចញញេីតសមត្ថកិច្ចបន្តិចទាល់តែសោះ… ទីតាំងល្បែងជល់មាន់អនឡាញនិងឆ្នោតឡូតូ មួយស្ថិតក្នុងភូមិក្បាលជ្រោយ ហៅភូមិយួន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កំពុងបេីកលេងយ៉ាងរំភេីយ ដែលដំណើរការបេីកលេងយ៉ាងរលូន ដោយគ្មានខ្លាចញញើត និងសមត្ថកិច្ចបន្តិចណាទាល់សោះ។ ថ្មីនេះស្ដែងឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលសម្ដេចបានមានប្រសាសន៍ ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបល្បែងស៊ីសងឲ្យខានតែបាន។ តែជាក់ស្ដែងទីតាំងមួយកន្លែងនេះកំពុងតែដំណើរការប្រព្រឹត្តយ៉ាងរលូនដែលគ្មានខ្លាចក្រែងញញើតសមត្ថកិច្ចបន្តិចទាល់តែសោះ។ ឬមួយក៏សមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវរូវគ្នាជាលក្ខណៈប្រព័ន្ធជាមួយម្ចាស់ទីតាំងល្បែងស៊ីសង បានជាលោកអធិការនិងលោកនាយប៉ុស្តិ៍មិនបង្ក្រាបបែបនេះ។ ប្រជាពលរដ្ឋបានសំណូមពរ ដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ជាពិសេសលោកនាយប៉ុស្តិ៍ ព្រែកគយ លោកអធិការស្រុកស្អាង សូមមេត្តាចុះត្រួតពិនិត្យទីតាំងមួយកន្លែងនេះផង យើងខ្ញុំជាអ្នកសារព័ត៌មាន បានត្រឹមតែផ្ញើសារ ពីការសំណូមពររបស់ប្រជាពលរដ្ឋ ទៅដល់ថ្នាក់លើ ឬក៏អាជ្ញាធរដែនដីតែប៉ុណ្ណោះហើយរាល់ការផ្សាយទាំងអស់នេះគ្រាន់តែជាលក្ខណៈ ក្នុងន័យស្ថាបនា គ្មានបំណងអ្វីក្រៅពី ឱ្យភូមិឃុំមានសុវត្ថិភាពទាំងប្រាំពីរចំនុច គឺកុំឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកគយ សូមសំណូមពរដល់លោកនាយប៉ុស្តិ៍ ព្រែកគយ លោកអធិការស្រុកស្អាង មេត្តាជួយត្រួតពិនិត្យ ទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូនេះផង។ ថ្ងៃអង្គារទី៣១ខែតុលាឆ្នាំ២០២៣.