សង្វៀនបញ្ជល់មាន់ខាងក្រោយទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!! រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់លាក់ខ្លួនក្នុងឃ្លាំងមួយកន្លែងស្ថិតនៅផ្លូវជាសុផារ៉ា ខាងក្រោយស្ថាននីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងមានក្រុមអ្នកញៀនល្បែងពពាក់ពពូនគ្នាដឹកមាន់ចូលលេង បញ្ជល់មាន់ស្រែកហ៊ោកញ្ជៀវទ្រហឹងអឹងកងយ៉ាងអនាធិបតេយ្យ មិនដែលមានមន្ត្រី ឬអាជ្ញាធរពាក់ព័ន្ធណាចុះមកហាមឃាត់ ឬបង្ក្រាបម្តងណាឡើយ។ ប្រជាពលរដ្ឋរិះគន់ថា៖ ប្រហែលជាម្ចាស់បនល្បែងនេះមានខ្សែធំហើយ ឬមានអាជ្ញាធរក្នុងខណ្ឌឬស្សីកែវ ទទួលបានភាគលាភពីម្ចាស់បនល្បែងនេះបានជាមិនបង្ក្រាបទីតាំងនេះឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋសង្ឃឹមថា÷ លោកឯកឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ ជាពិសេស ឯកឧត្តម ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នឹងយកចិត្តទុក្ខខ្ពស់ក្នុងការចាត់តាំងមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងបនល្បែងមាន់ជល់នៅទីតាំងខាងលើនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់ទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។
ព័ត៌មានសន្តិសុខសង្គម
លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ!
លោកទា ប៉ាវភ័ក្ដ្រា ត្រូវម្ចាស់បំណុលជូនដំណឹងឲ្យចូលខ្លូនដោះស្រាយ! (ភ្នំពេញ)៖លោក ទា ប៉ាវភ័ក្ត្រា ដែលមានតួនាទីជានាយរងការិយាល័យសរុបអន្តោប្រវេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសត្រូវបានម្ចាស់បំណុលម្នាក់ចេញលិខិតជូនដំណឹងឲ្យអនុវត្តកាតព្វកិច្ចទូទាត់សងប្រាក់ចំនួន២០០០$(ពីរពាន់ដុល្លារ)ដោយកំណត់ពេល០២សប្ដាហ៍ដើម្បីឲ្យចូលខ្លួនដោះស្រាយ។នេះបើយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដែលអង្គភាពយើងខ្ញុំទទួលបានតាមរយៈម្ចាស់បំណុលដែលបានស្នើសុំមកអង្គភាពយើងខ្ញុំជួយផ្សព្វផ្សាយ។ ក្នុងលិខិតជូនដំណឹងដដែលនោះបានឲ្យដឹងថា,ម្ចាស់បំណុលបានព្យាយាមទំនាក់ទំនងឲ្យលោក ទា ប៉ាវភ័ក្ត្រា ឲ្យទូទាត់ប្រាក់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបហាក់មានចេតនាទុច្ចរិតតែងតែគេចវេសមិនចូលខ្លួនមកដោះស្រាយសោះ ជាពិសេសរហូតមកទល់ពេលនេះម្ចាស់បំណុលមិនអាចទំនាក់ទំនងបានទូរសព្ទ័ហៅមិនចូល ប្រព័ន្ទតេលេក្រាម(Telegram)ឆាតមិនចូលមើល ហ្វេសប៊ុក(facebook)បានប្លុកចោលអស់មិនថាទំនាក់ទំនងតាមណាឡើយ។ ក្រោយពីបានឃើញរោគសញ្ញាឆបោក និងមានចេតនាទុច្ចរិតគេចវេសពីកាតព្វកិច្ចបែបនេះ ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងសេធដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទើបខ្លួនសម្រេចចិត្តចេញលិខិតជូនដំណឹងនិងស្នើសុំអង្គភាពធ្វើការផ្សព្វផ្សាយតែម្ដងមុននឹងមានវិធានការតាមផ្លូវច្បាប់។ ជុំវិញការផ្សព្វផ្សាយព័ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំពុំអាចហៅទូរស័ព្ទទំនាក់ទំនងទៅលោក ទា ប៉ាវភ័ក្ដ្រាបានទេ មូលហេតុពុំអាចទំនាក់ទំនងបាន សូមជម្រាបជូនថាអង្គភាពយើងខ្ញុំរងចាំការឆ្លើយបំភ្លឺរបស់ភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់???
ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញា់ ក្រុងតាខ្មៅ ខខេត្តកណ្ដាល កំពុងសង្អំយ៉ាងស្ងប់ស្ងាត់ល្អណាស់ ប្រជាពលរដ្ធកំពង់រងចាំមើលតើលោកអធិការក្រុងតាខ្មៅហ៊ានបង្រាបដែរអត់? ខេត្តកណ្ដាល : ល្បែងមាន់ជល់អនឡាញពីរកន្លែងដែលប្រភពប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មានទីតាំងបនល្បែងដុះស្លែជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡឡាញពីរកន្លែង ស្ថិតនៅក្នុង ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ថ្ងៃទី២៨ខែវិច្ឆិការ.ឆ្នាំ..២០២៣….កំពុងបើកលេងយ៉ាងរំភេីយ ពង្វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលទៅលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ សង្ស័យថាជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង ។ សូមបញ្ជាក់ឲឲ្យដឹងថា ៖ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញពីរកន្លែងនេះ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំដំណើរការលេងជាធម្មតា ប៉ុន្ដែអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ក្នុងមូលដ្ឋានមិនទាន់ធ្វើការបង្ក្រាប។ គេដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានអាចឃុបឃិតគ្នាជាលក្ខណៈ ជាប្រព័ន្ឋជាមួយម្ចាស់ទីតាំងបនល្បែងខាងលើនេះហេីយមេីលទៅ… ទើបបានជាធ្វេីខុសនឹងផ្ទុយ គោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ឋ័អនឡាញស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល គេឃើញថាអ្នកញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ ប្រជាពលរដ្ឋលើកឡើងថា […]
ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់!
ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់! (ភ្នំពេញ)៖កាលពីថ្ងៃទី 27 ខែ ខែវិច្ឆិកា 2023 នៅវេលាម៉ោង 12 និង 40 នាទីស្ថិតនៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានអ៊ីហ្ស៊ុយៗពីរកាប់ស្លាកលេខភ្នំពេញ 2 BP 1714 បានបុកជាមួយម៉ូតូ 020,ដែលមានស្លាកលេខកណ្ដាល 1AJ 4059 ដែលជិះឌុបគ្នាពីរនាក់បណ្ដាលឱ្យបាត់បង់ជីវិតស្ត្រីម្នាក់និងប្រុសម្នាក់ រួចរត់បាត់ស្រមោល។ យ៉ាងណាក្រុមគ្រួសារនៃសព សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្អូនជិតឆ្ងាយមេត្តាជួយស្វែងរក ឈ្មោះ អូន វ៉ាន់ដា ភេទប្រុស អាយុ៤១ កេីតថ្ងៃទី០៦ ខែ ១៩៨២ ធ្វេីការនៅ អង្គភាពសារព៌ត៍មាន ភ្នំពេញថ្មី បានបេីកឡានបុកម្តាយរបស់ស្លាប់ហេីយរត់គេចខ្លួនបាត់ សូមមេត្តាចូលខ្លួនអោយឆាប់ ហេីយបេីប្អូនណាបានឃេីញបុគ្គលម្នាក់នេះសូមផ្តល់ព៌តមានមកគ្រួសារយេីងខ្ញុំ 0963232532/ 068684766/ 0962222568។ #ប្រភពក្រុមគ្រួសារសព
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕ រូបភាព៖ ទទក
ប៉ោយប៉ែត ÷ ការបើកឆាកប្រយុទ្ធគ្នា រវៀងជនជាតិចិន និងក្រុមសន្តិសុខ រ៉ូយ៉ាល់ KTV នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:15 នាទី បង្ករការភ្ញាក់ផ្អើល និងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំកណ្តាលយប់ បង្ករភាពអសន្តិសុខពេញក្រុងប៉ោយប៉ែប៉ែ…ត.
ប៉ោយប៉ែត ÷ ការបើកឆាកប្រយុទ្ធគ្នា រវៀងជនជាតិចិន និងក្រុមសន្តិសុខ រ៉ូយ៉ាល់ KTV នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:15 នាទី បង្ករការភ្ញាក់ផ្អើល និងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំកណ្តាលយប់ បង្ករភាពអសន្តិសុខពេញក្រុងប៉ោយប៉ែត ។ ទីតាំងបើកឆាកប្រយុទ្ទគ្នាដូចក្នុងរឿង រវៀងជនជាតិ និងសន្តិសុខ រ៉ូយ៉ាល់ KTV គឺស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ សូមបញ្ជាក់ដែរថាសកម្មភាពជនជាតិចិន បង្ករភាពអសន្តិសុខ បណ្ដាលឲ្យប្រជាពលរដ្ឋ ទុក្ខព្រួយភ័យខ្លាចជារាងរាល់ថ្ងៃ ក្នុងក្រុងប៉ោយប៉ែត មិនមែនជាលើ ទី១ ទី២ ឬទី៣ នោះទេ ។ ប្រជាពលរដ្ឋសូមស្នើដល់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដាក់អធិការកិច្ចស៊ើបអង្កេត ក្នុងក្រុងប៉ោតប៉ែតផង ក្លឹបកំសាន្ដKTV កើតមានជាច្រើន ភាពអសន្តិសុខកើតមានជារាងរាល់ថ្ងៃ ការភ័យខ្លាច […]
តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…!
តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…! ខេត្តសៀមរាប៖ ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺមេបេីកបនល្បែងសុីសងឆ្នោតឡូតូនិងបញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកក្លឹបតារាងបាល់ទះស្ពានជ្រាវ១៨៩ម្ចាស់ឈ្មោះសែន នី មានទីតាំងស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាបនិងមួយកន្លែងទៀតដែលមានឈ្មោះ ព្រំ ធី មេបេីកបទល្បែងសុីសងឆ្នោតឡូតូ បញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកហាងកាហ្វេមានទីតាំងស្ថិតនៅភូមិប្រឡាយជាប់ព្រំប្រទល់ភូមិវត្តពោធិបន្ទាយជ័យ ក្នុងសង្កាត់សៀមរាបក្រុងសៀមរាបដូចគ្នា។ ក្រៅពីសេចក្ដីរាយការណ៍តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៍មានរបាយការណ៍សេីបអង្កេតនានាពីបណ្តាញយកព័ត៌មានរបស់សង្គមសុីវិល ក៍ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍បានបញ្ជាក់ច្បាស់ការថា ទីតាំងប្រព្រឹត្តបនល្បែងសុីសងឆ្នោតឡូតូ និងជល់មាន់អនឡាញទាំងពីរកន្លែងខាងលេីនេះ បានប្រព្រឹត្តធ្វើសកម្មភាពលែងរាល់ថ្ងៃ ចាក់ភ្នាល់សុីសងចាញ់ឈ្នះរាប់រយ រាប់ពាន់ដុល្លាឬរាប់លានរៀល រហូតអ្នកខ្លះចាញ់ខ្លាំងហ៊ានដាក់បញ្ចាំសម្ភារ:ដូចជា ម៉ូតូ ឡាន ជាដេីម៘ ទាំងនេះហេីយដែលជាបច្ច័យនាំមកនៅសេចក្តីវិនាសហិនហោច កេីតមានអំពេីចោរកម្ន កេីតមានជម្លោះផ្ទៃក្នុងក្រុមគ្រួសារ កេីតមានអំពេីហឹង្សាផ្សេងៗទៀតផង ។ ជារៀងរាល់ថ្ងៃគេសង្កេតឃេីញក្រុមអ្នកញៀនល្បែងប្រមូលផ្តុំគ្នាចាក់ភ្នាល់សុីសងស្រែកហូរកញ្ជ្រៀវ បង្ករភាពអនាធិប្បតេយ្យ គ្មានសណ្តាប់ធ្នាប់ គ្មានខ្លាច គ្មានញញេីតច្បាប់បន្តិចសោះឡេីយ។ តើហេតុអ្វីបានជាមេបេីកបនល្បែងសុីសងឈ្មោះសែន នី និងឈ្មោះព្រំ ធី មានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះទៅវិញ ? ជាក់ស្តែងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីបណ្តាញចុះយកព័ត៌មានផ្ទាល់មកថា ទីតាំងល្បែងសុីសងរបស់ឈ្មោះ សែន នី និងឈ្មោះ ព្រំ […]
ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ ក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ
ក្រុមជនជាតិបរទេសមួយក្រុម បើកឆាកប្រយុទ្ធជាមួយ ក្រុមសន្តិសុខប្រចាំនៅ រ៉ូយ៉ាល់ KTV យ៉ាងអាណាធិបតេយ្យ ប៉ោយប៉ែត ÷ ការបើកឆាកប្រយុទ្ធគ្នា រវៀងជនជាតិចិន និង ក្រុមសន្តិសុខ រ៉ូយ៉ាល់ KTV នៅយប់រំលងអាធ្រាតឈានចូល ថ្ងៃទី 14 ខែវិច្ឆិកាឆ្នាំ 2023 វេលាម៉ោង 2:15 នាទី បង្ករការ ភ្ញាក់ផ្អើល និងភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំកណ្តាល យប់ បង្ករភាពអសន្តិសុខពេញក្រុងប៉ោយប៉ែត ។ ទីតាំងបើកឆាកប្រយុទ្ទគ្នាដូចក្នុងរឿង រវៀងជនជាតិ និង សន្តិសុខ រ៉ូយ៉ាល់ KTV គឺស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ សូមបញ្ជាក់ដែរថាសកម្មភាពជនជាតិចិន បង្ករភាពអសន្តិសុខ បណ្ដាលឲ្យប្រជាពលរដ្ឋ ទុក្ខព្រួយភ័យខ្លាចជារាងរាល់ថ្ងៃ ក្នុង ក្រុងប៉ោយប៉ែត មិនមែនជាលើ ទី១ ទី២ ឬទី៣ នោះទេ ។ ប្រជាពលរដ្ឋសូមស្នើដល់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត […]
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់សង្ស័យ២នាក់ ជាបន្តបន្ទាប់ ករណីប្លន់ប្រដាប់អាវុធ នៅខេត្តកំពត
នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់សង្ស័យ២នាក់ ជាបន្តបន្ទាប់ ករណីប្លន់ប្រដាប់អាវុធ នៅខេត្តកំពត ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានននគរបាលខេត្តកំពត និងខេត្តស្វាយរៀង ។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត។ ដោយ គា សំណាង
ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាយការណ៍មកថានៅស្រុកអន្លង់វែងទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ ខុសច្បាប់ជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង លេងយ៉ាងអាណាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ….
ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាយការណ៍មកថានៅស្រុកអន្លង់វែងទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ ខុសច្បាប់ជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង លេងយ៉ាងអាណាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។ ពលរដ្ឋបានបញ្ជាក់ថា ទីតាំងបនល្បែងទាំងនោះ មានដូចជា ៖ ទី១.នៅខាងក្រោយផ្សារ ភូមិអូរចិញ្ជៀន.ទី២.ខាងលិចរង្វង់មូល ភូមិអូជីក.ទី៣ ភូមិថ្នល់កែង.ទី៤.កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ទី៥.ក្នុងតាងបាល់ទះ កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ ទាំង០៥ទីតាំងនេះស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង និងទីតាំងទី៦ នៅលើភ្នំដងរែក ភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពលរដ្ឋលើកឡើងថា ល្បែងស៊ីសង គឺជាដើមចមនៃបទល្មើសផ្សេងៗដូចជាចោរលួច.ឆក់.ប្លន់.និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដូច្នេះហើយទើបពលរដ្ឋសំណូមពរដល់លោកអធិការនគរបាល ស្រុកអន្លង់វែង មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបល្បែងសុីសង នេះផង។ ជុំវិញនិងសេចក្ដីរាយការណ៍ខាងលើថា មាន ទីតាំងល្បែងសុីសង មាន់ជល់ តាមអនឡាញ នេះដែរ អង្គភាពសារព័ត៌មានយើង នៅមិនទាន់អាចសុំការបំភ្លឺពីលោកអធិការនគរបាលស្រុក អន្លង់វែង និងអាជ្ញាធរពាក់ពន្ធ័បាននៅឡើយទេ អង្គភាពយើងនិងរងចាំធ្វើការបំភ្លឺបកស្រាយជួន បើការពន្យល់បកស្រាយណាមួយពីសាមីភាគីពាក់ពន្ធ័ ៕