ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងថា នៅលើបរិបទនៃការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងប្រពន្ធ័ផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ននេះ ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទនៃខ្លឹមសារ ។ កាលពីមុននៅក្នុងបរិបទនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារអោយសាធារណជនស្តាប់ និងអាន តែពេលមានការរីកចំរើនប្រពន្ធ័បច្ចេកវិទ្យា ហើយនិន្នាការប្រពន្ធ័ផ្សព្វផ្សាយទំនើបបានដើរតូនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រពន្ធ័ផ្សព្វផ្សាយទំនើប ក្នុងការទទួលព័ត៌មាន នោះគឺមានជម្រើសផ្សេងៗក្រៅអំពីការពឹងលើប្រភពតែមួយនៃប្រពន្ធ័ផ្សព្វផ្សាយបុរាណ ។ រូបភាព ៖ ទទក 📖 អានអត្ថបទពេញ
ព័ត៌មានជាតិ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី…….
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ និងបើកវគ្គបណ្តុះបណ្តាលជំនាញស្ដីពី « ការសរសេរដំណឹងទាន់ហេតុការណ៏ » ដល់មន្រ្តីក្រសួងជាង ៤០ នាក់ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ។ រូបភាព៖ ទទក អានអត្ថបទពេញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងព័ត៌មាន បានរៀបចំដាក់អោយដំណើរការច្រកចេញចូលតែមួយ កាល ពីទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ។ ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។ តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។ កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។ ក្រសួងព័ត៌មាន ត្រូវបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ៖ តារាងតម្លៃ ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវា ពាក់ព័ន្ធនឹងការប្រមូលចំណូលខាងលើនេះ។ ក្រសួងព័ត៌មាន ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជា ពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ […]
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣»
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣» នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។ ខ្ញុំពិតជារីករាយបានចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងថ្ងៃទី២ ធ្នូ ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន។ រូបថត៖ ខឹម សុវណ្ណារ៉ា
ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក…..
ខ្ញុំបានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាល ចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ រូបភាពដោយ៖ ទទក អានអត្ថបទពេញ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ…….
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពី កិច្ចការងារមួយចំនួនដែលក្រសួងព័ត៌មាន បានកំពុងធ្វើ ទីមួយ ទាក់ទងនឹងកំណែទម្រង់លើការងាររបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ទីពីរ ការកែសម្រួលនូវច្បាប់មួយចំនួនដើម្បីបម្រើឲ្យការវិវឌ្ឍនៃសង្គមឲ្យបានល្អ ទីបី គឺការពង្រឹងគុណភាពសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាល ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ស្ថានទូតបារាំង ជួយគាំទ្រទៅលើការបណ្ដុះ បណ្ដាល ព្រោះប្រទេសបារាំង គឺមានអ្នកជំនាញ សារព័ត៌មាន និងមានបទពិសោធច្រើនទាក់ទងជាមួយនឹងបញ្ហានេះ ដើម្បីអោយកម្ពុជាអាចធ្វើការដកបទពិសោធបន្ថែមទៀតទៅលើកិច្ចការងារព័ត៌មាន ។ អានអត្ថបទពេញ រូបភាព៖ ទទក
សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែង…….
សូមអរគុណថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលបានខិតខំប្រឹងប្រែងដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដល់សាធារណជនដែលអញ្ជើញមកផ្ទាល់នៅទីតាំងប្រារព្ធពិធី និងសាធារណជនដែលបានតាមដានការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងក៏សូមថ្លែងអំណរគុណចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានសហការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យប្រចាំឆ្នាំនេះ រូបថតដោយ ឡុង ដេវីត
ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង
ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង ………………. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី២៧ វិច្ឆិកានេះថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានមកចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមទៀតថា យើងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែមានសុខសន្ដិភាពពេញលេញ និងសុវត្ថិភាព ដែលធានាដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានមានប្រសាសន៍ថា ជាក់ស្តែង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុត របស់សម្តេចតេជោ ហ៊ុន សែន។ បើក្រឡេកថយក្រោយទៅមើលអតីតកាលរបស់កម្ពុជា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ៧ មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ […]
អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា ព្រះរាជពិធីដ៏មានសារសំខាន់នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកីឡាករ និងទូកចំនួន២គ្រឿង ដេីម្បីចូលរួមប្រកួត គឺទូកឈ្មោះ ឌីសែនជ័យបារមីបូព៌ា និងទូកឈ្មោះ សាឯមសែនជ័យបារមីស្វាយជ្រំ ដែលលទ្ធផលនៅថ្ងៃទី១នេះ ប្រកួតឈ្នះទាំងពីរជុំ ។