ខេត្តកណ្ដាល : មានទីតាំងមួយកន្លែងកំពុងបើកលេងមាន់អនឡាញ ស្ថិតនៅភូមិព្រែកអំបិលឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល ១៤.០៩.២០២៣ បងប្អូនប្រជាពលរដ្ធ សូមស្នើរ ទៅ អធិការស្រុក ស្អាង មេត្តា បញ្ជាកម្លាំង ក្រោមឱវាទ ជាពិសេសលោកស្នងការខេត្តកណ្ដាលតែម្ដង! បងប្អូនប្រជាពលរដ្ឋកំពុងតែ ក្រហល់ក្រហាយ ឈ្លោះប្ដី ឈ្លោះប្រព័ន្ធ ដោយសារ តែល្បែងស៊ីសងទាំងនេះ! ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម : ០៩៧ ៣០០ ៧៨ ៧៣ ០៧៥ ៣៥៥ ២៩៩
Author: scn
មុខសញ្ញាចោរលួចសកម្ម រយៈពេល២ថ្ងៃលួចម៉ូតូបាន២គ្រឿង នៅសង្កាត់អូរស្មាច់ ជាប់អន្ទាក់នគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យទើបដាក់ផែនការហើយមានប្រសិទ្ឋភាពមុខសញ្ញាចោរលួចសកម្ម រយៈពេល២ថ្ងៃលួចម៉ូតូបាន២គ្រឿង នៅសង្កាត់អូរស្មាច់ ជាប់អន្ទាក់នគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៥០នាទី កម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អភិឆាត អៃថា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ មានទីលំនៅស្រុកឆៃប្រាកាន ខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ: កម្មករសំណង់ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ: ឧត្តរមានជ័យ 1F-9718 របស់ជនរងគ្រោះឈ្មោះ ម៉ែន វ៉ាន់នេន ភេទស្រី អាយុ ៦០ឆ្នាំ មានទីលំនៅភូមិកើតហេតុ […]
តើលោកអ្នកកំពុងស្វែងរក ឱកាសពិសេស ដើម្បីក្លាយជាម្ចាស់ ផ្ទះធំទូលាយ ដែលមាន តូបផ្សារ នៅខាងមុខមែនទេ? យើងខ្ញុំសុំណែនាំផ្ទះបុរីចាន់ ណាលែនវិហារសួគ៌ ដែរមានទីតាំងស្ថិតនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល 💁♀️💁♀️
តើលោកអ្នកកំពុងស្វែងរក ឱកាសពិសេស ដើម្បីក្លាយជាម្ចាស់ ផ្ទះធំទូលាយ ដែលមាន តូបផ្សារ នៅខាងមុខមែនទេ? យើងខ្ញុំសុំណែនាំផ្ទះបុរីចាន់ ណាលែនវិហារសួគ៌ ដែរមានទីតាំងស្ថិតនៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល 💁♀️💁♀️ 🏠ផ្ទះម៉ូតវីឡាកូនកាត់មានបន្ទប់គេង 2បន្ទប់ទឹក 3 បន្ទប់ទទួលភ្ញៀវធំ ផ្ទះបាយ និង យ៉រ ។ ផ្ទះនេះមានទីតាំងស្ថិតនៅជិត សាលារៀន មន្ទីរពេទ្យ ផ្សារ និង មធ្យោបាយធ្វើដំណើរសាធារណៈ ។ វាក៏នៅជិត តំបន់កំសាន្ត សេវេនអែនជី និង កណ្តាលទីក្រុង ** ។ អ្នកអាចរីករាយនឹងអត្ថប្រយោជន៍នៃការរស់នៅក្នុងសង្កាត់ដ៏រស់រវើក និងចម្រុះ ខណៈពេលដែលមានកន្លែងឯកជនផ្ទាល់ខ្លួនរបស់អ្នក។ នេះជាឱកាសដ៏កម្រមួយក្នុងការធ្វើជាម្ចាស់ផ្ទះដែលមានតូបផ្សារនៅក្នុងតំបន់ដែលគេស្វែងរកច្រើនបំផុតក្នុងរាជធានីភ្នំពេញ។ កុំឲ្យឱកាសនេះកន្លងផុតទៅ ហើយទាក់ទងមកយើងថ្ងៃនេះ ដើម្បីរៀបចំការទស្សនា! 👉ក្នុងឪកាសនេះក្រុមហ៊ុនមានការបញ្ចុះតម្លៃពិសេសទៅលើផ្ទះអាជីវកម្មផងដែរ ☎️ទំនាក់ទំនងលេខទូរសព្ទ័: 085355299📲📲
ខេត្តបន្ទាយមានជ័យ ✓ មានទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅ……….. . 1.ភូមិទួលពង្រ ឃុំទួលពង្រ 2.ភូមិស្វាយព្រៃ ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ……………………
ខេត្តបន្ទាយមានជ័យ ✓ មានទីតាំងល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅ……….. . 1.ភូមិទួលពង្រ ឃុំទួលពង្រ 2.ភូមិស្វាយព្រៃ ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ…………………… បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសូម ដល់លោកវរៈសេនីយ៍ឯក បេន សំអាត នៃអធិការស្រុកម៉ាឡៃ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សឹទ្ធ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សូមលោកឯកឧត្តម ជួយត្រួតពិនិត្យទីតាំងបជល់មាន់អនឡាញមួយនោះផងដើម្បី {ភូមិ ឃុំ មានសុវត្ថិភាព}ប្រភពពីសារព័ត៌មាន SCN TV news
ខេត្តកំពង់ចាម ស្រុក កង មាស មានទីតាំងជល់មាន់តាមប្រពន្ធ័អនឡាញ ក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យគ្មានអាជ្ញាធរមានសមត្ថកិច្ចចុះទប់ស្កាត់និងបង្ក្រាប…
ខេត្តកំពង់ចាម ប្រភពច្បាស់ការព័ត៌មានយើង បានដល់ទីតាំងល្បែងសុីសង ជល់មាន់តាមប្រពន្ធ័អនឡាញ ២ កន្លែងក្នុង ក្បាលភូមិព្រេកលាវ ឃុំរកាអារ និង ភូមិរកាអារ ស្រុក កងមាស ខេត្តកំពង់ចាម កំពុងដំណើរការបើកលេងយ៉ាងសុខស្រួល ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! គេដាក់ការសង្ស័យជាឆ្នាំងបាយរបស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង? បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។ ជាក់ស្តែង ព្រឹក ថ្ងៃទី 9 ខែកញ្ញា ២០២៣ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រពន្ធ័អនឡាញខុសច្បាប់ មួយកន្លែងនេះ នៅភូមិរកាអារ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យត្រូវថ្មាំសណ្តំអ្វីមួយទេដឹង! បានជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រវាំងភ្នែកមើលមិនឃើញ ផ្ទុយពីគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល និងបទបញ្ជាស្តីពីការទប់ស្កាត់នោះ។ ទីតាំងល្បែងសុីសងខុសច្បាប់ មាន់ ជល់តាមអនឡាញ នៅក្នុង ភូមិឃុំខាងលើនេះឃើញថាបើកលេង បង្កភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋរស់មានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាព គ្រួសារ ខ្លាចប្តី និងកូន ពួកគាត់ […]
អត្ថប្រយោជ និង គុណតម្លៃពិតៗពី បុរី ចាន់ណាលែន ជូនទៅកាន់បងប្អូនដែលជាអតិថិជនគ្រប់គ្នា
⭕️👉អត្ថប្រយោជ និង គុណតម្លៃពិតៗពី បុរី ចាន់ណាលែន ជូនទៅកាន់បងប្អូនដែលជាអតិថិជនគ្រប់គ្នា✅ 👉ជាគម្រោងដែរល្អដាច់គេ និងជាគម្រោងដែរផ្តល់នូវគុណតម្លៃ និងភាពច្បាស់លាស់សម្រាប់អតិថិជនគ្រប់រូប…✅ #បុរីចាន់ណាលែន វិហារសួគ៌ ✅ចម្ងាយត្រឹមតែ ១៥គីឡូ ពីកំពង់ចម្លងជ្រោយចង្វារ ស្វាយជ្រុំ ✅នៅលើផ្លូវជាតិលេខ 8A ជាប់នឹងផ្លូវក្រុងវ៉ាត់ក្រុងទី ៣ ✅ចម្ងាយ ៧០០ម៉ែត្រ ពីតំបន់សួនកំសាន្ត និង សេដ្ឋកិច្ច 7NG ✅គម្រោងសាងសង់ឡើងនៅកណ្តាលទីប្រជុំជន មានអ្នកភូមិនៅស្រាប់ ✅ទឹក ភ្លើងរដ្ឋ សេវាកម្មសាធារណៈ (មន្ទីពេទ្យ ផ្សារ សាលារៀន វត្តអារាម) 📍ទីតាំងៈ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល https://maps.app.goo.gl/Doy62KArEybV1kPu8 ☎ 061686920
ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង អំពើលួចត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់
បន្ទាយមានជ័យ៖កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធចំនួន២ករណី។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនជាតិថៃម្នាក់ ករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង អំពើលួច ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងករណីនេះដែរដោយយោងតាមពាក្យបណ្តឹងឈ្មោះ អាំងថុង ភីយ៉ាផន(AMTHUNG PIYAPORN) ហៅមេ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន(WORACHETSAPPRA SAN) ហៅណាត់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ […]
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)និងក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក
កណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស៣)បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន បុរី ចាន់ណាលែន ឯ.ក នៅក្នុងបុរីចាន់ណាលែន ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងគោលបំណងដើម្បី៖ ១-ធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើ វិស័យអចលនទ្រព្យ និង សំណង់ ២-ផ្ដល់ការប្រឹក្សាយោបល់ច្បាប់នានា លើវិស័យអចលនទ្រព្យ ជាពិសេសបុរីជាដើម ៣-ទស្សនៈកិច្ចសិក្សាលើគម្រោងបុរីដើម្បីដកបទពិសោធន៍ចំណេះដឹង ៤-ភាពជាដៃគូ និង គាំទ្រគ្នាចែករំលែកចំណេះដឹង លើការគ្រប់គ្រងបុរី ទីផ្សារ ផ្លូវច្បាប់ និងសំណង់លើវិស័យអចលនទ្រព្យនៅកម្ពុជា ៥- ធ្វើកិច្ចសហការណ៍គ្នាលើកស្ទួយសេដ្ឋកិច្ចសមាជិករបស់សមាគមដោយគាំទ្រអោយមានការងារបន្ថែម ៦- សហការគ្នាចែករំលែកចំណេះដឹងវិស័យអចលនទ្រព្យដល់សមាជិកសមាគម និង ពាណិជ្ជករ ក្រៅពីពិធីចុះអនុស្សរណៈយោគយល់គ្នា គេក៍ឃើញមាន ម្ចាស់បុរីនិងវាគ្មិនល្បីៗមួយចំនួន បានឡើងចែករំលែកចំណេះដឹងបទពិសោធន៍ល្អៗជូនសមាជិកសមាគម រួមមាន លោក បណ្ឌិត ខាត់ […]
តើលោកអភិបាលក្រុងបានលុងហានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដែរឬទេ? (រតនគិរី)៖គេ
រតនះគិរី៖គេសង្កេតឃើញមានទីតាំងបើកល្បែងស៊ីសងជាច្រើនកន្លែងក្នុងក្រុងបានលុងដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធផង ជុំវិញបញ្ហានេះអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុងបានថ្លែងប្រាប់ភ្នាក់ងារសាពត៏មានយើងប្រចាំខេត្តរតនគិរីនៅព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២៣យ៉ាងខ្លីថានឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែងស៊ីសងទាំអស់។លោកថាករណីល្បែងស៊ីសងអាចបើកធ្វើអាជីវកម្មបានលុះត្រាតែមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលប៉ុណ្ណោះ បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួចបង្ហើបឲ្យដឹងថា ល្បែងស៊ីសងរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖ឆ្នោតវៀតណាម,ភ្នាល់បាល់ទាត់,ឡូតូ៥លេខ,យូគី,តាមអនឡាញអាប៉ោងតាមអនឡាញ,មាន់ជល់ក្នុងទូរទស្សន៍អនឡាញប្រមាណជាង១០០កន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ,ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន ក្នុងក្រុងបានលុងដែលបណ្តាលឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ,ចោរលួច,ចោរឆក់ និងអំពើហឹង្សាក្នុងក្រុមគ្រួសាយ៉ាងធ្ងន់ធ្ងរ បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែងស៊ីសងខាងលើនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែល វក់ វី នឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក-ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែងខូចអនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងជាបេះដូងខេត្តរតនគិរី ដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណីកន្លងមក ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសំណូមពអោយការសែតជួយចុះផ្សាយបំណងជួនដំណឹងដល់ថ្នាក់លើបានដឹងផងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ៕
ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងចំណីអាហារគ្មានគុណភាព ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនជាំ ដោយពុំមានការទប់ស្កាត់!
ឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ និងចំណីអាហារគ្មានគុណភាព ចូលមកខ្មែរ តាមច្រកទ្វារព្រំដែនជាំ ដោយពុំមានការទប់ស្កាត់! (ឧត្ដរមានជ័យ)៖ ចំណីអាហារគ្មានគុណភាព-អត់ពន្ធនាំចូលជាច្រើនមុខ! ត្រូវបានក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំគ្មានឈប់ឈរ..! ខណៈមន្ត្រីជំនាញពាក់ព័ន្ធ នៅច្រកទ្វារមួយនេះ បានសំងំរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់នោះឡើយ….. ជាក់ស្ដែងៈ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ មន្រ្តីជំនាញ (ក.ប.ប) ខេត្តឧត្ដរមានជ័យ បានរកឃើញ ចំណីអាហារ គ្មានគុណភាព អត់ពន្ធនាំចូល និងខូចគុណភាព(ហួសឌឺឡេ)ជាច្រើន.នៅផ្សារអន្លង់វែង ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ សេចក្ដីរាយការណ៍បានឱ្យដឹងថាៈ ប្រភេទទំនិញចំណីអាហារ ដែលគ្មានគុណភាព និងអត់ពន្ធនាំចូលនោះមានដូចជា «ជើងមាន់.ឆ្អឹងមាន់.ស្លាបមាន់.ជង្គង់មាន់.និងគ្រឿងក្នុងសត្វ.ប្រហិត»ជាដើម ពោលគឺ ចំណីអាហារខូចគុណភាព និងអត់ពន្ធនាំចូលទាំងនោះ អាជីវករក្នុងផ្សារអន្លង់វែង ក៏ដូចជាផ្សារដទៃទៀត ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ទទួលទិញពីក្រុមឈ្មួញ..។ ខណៈឈ្មួញតែងតែធ្វើការដឹកជញ្ជូនចេញពីប្រទេសថៃ ចូលមកខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ។ ក្នុងពេលចុះពិនិត្យ គុណភាពចំណីអាហារ នៅផ្សារអន្លង់វែង កាលពីថ្ងៃទី០៧.០៩.២០២៣។ ដំបូងឡើយមន្រ្តីជំនាញ (ក.ប.ប) ខេត្តឧត្ដរមានជ័យ បានធ្វើការផាកពិន័យ អាជីវករចំនួន៥.០០០.០០០រៀល លុះសម្រួលត្រូវគ្នា ទើបផាកពិន័យត្រឹម៣.០០០.០០០រៀលវិញ.!។ […]