ព័ត៌មានសន្តិសុខសង្គម

ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់!

ករណីអ្នកសារព័ត៌មានម្នាក់ធ្វើការនៅក្នុងអង្គភាព ភ្នំពេញថ្មី ម្នាក់បានបើករថយន្តបុកស្លាប់មនុស្ស២នាក់រួចរត់គេចខ្លួនបាត់! (ភ្នំពេញ)៖កាលពីថ្ងៃទី 27 ខែ ខែវិច្ឆិកា 2023 នៅវេលាម៉ោង 12 និង 40 នាទីស្ថិតនៅចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានអ៊ីហ្ស៊ុយៗពីរកាប់ស្លាកលេខភ្នំពេញ 2 BP 1714 បានបុកជាមួយម៉ូតូ 020,ដែលមានស្លាកលេខកណ្ដាល 1AJ 4059 ដែលជិះឌុបគ្នាពីរនាក់បណ្ដាលឱ្យបាត់បង់ជីវិតស្ត្រីម្នាក់និងប្រុសម្នាក់ រួចរត់បាត់ស្រមោល។ យ៉ាងណាក្រុមគ្រួសារនៃសព សូមជម្រាបជូនដំណឹងដល់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងប្អូនជិតឆ្ងាយមេត្តាជួយស្វែងរក​ ឈ្មោះ​ អូន​ វ៉ាន់ដា​ ភេទប្រុស​ អាយុ៤១​ កេីតថ្ងៃទី០៦​ ខែ​ ១៩៨២​ ធ្វេីការនៅ​ អង្គភាពសារព៌ត៍មាន​ ភ្នំពេញថ្មី​ បានបេីកឡានបុកម្តាយរបស់ស្លាប់ហេីយរត់គេចខ្លួនបាត់​ សូមមេត្តាចូលខ្លួនអោយឆាប់​ ហេីយបេីប្អូនណាបានឃេីញបុគ្គលម្នាក់នេះសូមផ្តល់ព៌តមានមកគ្រួសារយេីងខ្ញុំ 0963232532/ 068684766/ 0962222568។ #ប្រភពក្រុមគ្រួសារសព

ព័ត៌មានជាតិ

ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង

ភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ ចូលរួមព្រះរាជពិធីបុណ្យអុំទូក យ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង ………………. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី២៧ វិច្ឆិកានេះថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ បានមកចូលរួមព្រះរាជពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ នៅមុខព្រះបរមរាជវាំង និងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមទៀតថា យើងទទួលបានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែមានសុខសន្ដិភាពពេញលេញ និងសុវត្ថិភាព ដែលធានាដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្ដមបានមានប្រសាសន៍ថា ជាក់ស្តែង ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី៧ ធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុត របស់សម្តេចតេជោ ហ៊ុន សែន។ បើក្រឡេកថយក្រោយទៅមើលអតីតកាលរបស់កម្ពុជា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី១៧ មេសា ១៩៧៥។ ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណៈបានមកវិញនាថ្ងៃ៧ មករា ១៩៧៩ ខ្មែរត្រូវហែលឆ្លងឆ្អឹងភ្នំ […]

ព័ត៌មានជាតិ

តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក…….

តារាងប្រណាំងទូក សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក…….

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប​ អកអំបុក​ និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា​ ព្រះរាជពិធីដ៏មានសារសំខាន់នេះ​ រដ្ឋបាលខេត្តស្វាយរៀង​ បានរៀបចំកីឡាក​រ និងទូកចំនួន២គ្រឿង​ ​ដេីម្បីចូលរួមប្រកួត​ គឺទូកឈ្មោះ ឌីសែនជ័យបារមីបូព៌ា និងទូកឈ្មោះ សាឯមសែនជ័យបារមីស្វាយជ្រំ ដែលលទ្ធផលនៅថ្ងៃទី១នេះ​ ប្រកួតឈ្នះទាំងពីរជុំ ។

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញថ្វាយបង្គំ និងជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ។ ទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ សំណាងសែនជ័យ វត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់។ ទីតាំងចំណតទូក “ ង “ […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ អគ្គនាយកដ្ឋានវិទ្យុជាតិ បានអញ្ជើញក្នុងពិធីក្រុងពាលីរៀបចំដោយគណៈកម្មាធិការរៀបចំបុណ្យជាតិ ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ដោយ៖ ទទក

ព័ត៌មានជាតិ

សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!

សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់! យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។ នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%»។

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូក “ ង “ មហិទ្ធិឫទ្ធិនាគរាជសំណាងសែនជ័យ មកពីវត្តមហាមង្គល មហាសៀក ស្ថិតនៅឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានចំណុះទូកចំនួន ៧៦ នាក់ សរុបរួមទាំងកីឡាករបម្រុងនិងថ្នាក់ដឹកនាំ គណៈកម្មការទូក ចំនួន ១០០ នាក់ ដែលបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបាននាំយកឯកសណ្ឋាន រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីគាំទ្រឧបត្ថម្ភចំណុះទូក និងដើម្បីចូលរួមប្រណាំងប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តហ្វឺកហាត់អោយបានល្អបន្ថែមទៀត ពិសេសត្រូវគោរពវិន័យ សេចក្តីថ្លៃថ្នូរ និងការរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ៕ រូបភាព៖ ទទក

ព័ត៌មានសន្តិសុខសង្គម

ប៉ោយ​ប៉ែត ÷ ការបើកឆាក​ប្រយុទ្ធ​គ្នា រវៀង​ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ រ៉ូយ៉ាល់ KTV នៅ​យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី 14 ខែវិច្ឆិកា​ឆ្នាំ 2023 វេលា​ម៉ោង 2:15 នាទី បង្ករ​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​កណ្តាលយប់ បង្ករ​ភាពអសន្តិសុខ​ពេញ​ក្រុង​ប៉ោយ​ប៉ែប៉ែ…ត.

ប៉ោយ​ប៉ែត ÷ ការបើកឆាក​ប្រយុទ្ធ​គ្នា រវៀង​ជនជាតិ​ចិន និង​ក្រុម​សន្តិសុខ រ៉ូយ៉ាល់ KTV នៅ​យប់​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី 14 ខែវិច្ឆិកា​ឆ្នាំ 2023 វេលា​ម៉ោង 2:15 នាទី បង្ករ​ការភ្ញាក់ផ្អើល និង​ភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​កណ្តាលយប់ បង្ករ​ភាពអសន្តិសុខ​ពេញ​ក្រុង​ប៉ោយ​ប៉ែត ។​ ​ទីតាំង​បើក​ឆាក​ប្រយុទ្ទ​គ្នា​ដូច​ក្នុង​រឿង រវៀង​ជនជាតិ និង​សន្តិសុខ រ៉ូយ៉ាល់ KTV គឺ​ស្ថិតនៅក្នុង​ភូមិ ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ ។​ ​សូម​បញ្ជាក់​ដែរ​ថា​សកម្មភាព​ជនជាតិ​ចិន បង្ករ​ភាពអសន្តិសុខ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ ទុក្ខព្រួយ​ភ័យខ្លាច​ជា​រាងរាល់ថ្ងៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត មិនមែន​ជា​លើ ទី​១ ទី​២ ឬ​ទី​៣ នោះទេ ។​ ​ប្រជាពលរដ្ឋ​សូម​ស្នើ​ដល់​សម្ដេច​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជួយ​ដាក់​អធិការកិច្ច​ស៊ើបអង្កេត ក្នុង​ក្រុង​ប៉ោត​ប៉ែត​ផង ក្លឹប​កំសាន្ដ​KTV កើតមាន​ជាច្រើន ភាពអសន្តិសុខ​កើតមាន​ជា​រាងរាល់ថ្ងៃ ការភ័យខ្លាច […]

ព័ត៌មានសន្តិសុខសង្គម

តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…!

តេីលោកសែន នី និងលោកព្រំ ធី មានឥទ្ធពលខ្លាំងប៉ុណ្ណា តេីនរណានៅពីក្រោយខ្នងបានជាហ៊ានបេីកបនល្បែងសុីសងឆ្នោតឡូតូនិងជល់មាន់អនឡាញល្មេីសនិងច្បាប់ហាមឃាត់យ៉ាងដូច្នេះទៅវិញ…! ខេត្តសៀមរាប៖ ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺមេបេីកបនល្បែងសុីសងឆ្នោតឡូតូនិងបញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកក្លឹបតារាងបាល់ទះស្ពានជ្រាវ១៨៩ម្ចាស់ឈ្មោះសែន នី មានទីតាំងស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាបនិងមួយកន្លែងទៀតដែលមានឈ្មោះ ព្រំ ធី មេបេីកបទល្បែងសុីសងឆ្នោតឡូតូ បញ្ជល់មាន់អនឡាញជ្រកក្រោមស្លាកហាងកាហ្វេមានទីតាំងស្ថិតនៅភូមិប្រឡាយជាប់ព្រំប្រទល់ភូមិវត្តពោធិបន្ទាយជ័យ ក្នុងសង្កាត់សៀមរាបក្រុងសៀមរាបដូចគ្នា។ ក្រៅពីសេចក្ដីរាយការណ៍តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៍មានរបាយការណ៍សេីបអង្កេតនានាពីបណ្តាញយកព័ត៌មានរបស់សង្គមសុីវិល ក៍ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍បានបញ្ជាក់ច្បាស់ការថា ទីតាំងប្រព្រឹត្តបនល្បែងសុីសងឆ្នោតឡូតូ និងជល់មាន់អនឡាញទាំងពីរកន្លែងខាងលេីនេះ បានប្រព្រឹត្តធ្វើសកម្មភាពលែងរាល់ថ្ងៃ ចាក់ភ្នាល់សុីសងចាញ់ឈ្នះរាប់រយ រាប់ពាន់ដុល្លាឬរាប់លានរៀល រហូតអ្នកខ្លះចាញ់ខ្លាំងហ៊ានដាក់បញ្ចាំសម្ភារ:ដូចជា ម៉ូតូ ឡាន ជាដេីម៘ ទាំងនេះហេីយដែលជាបច្ច័យនាំមកនៅសេចក្តីវិនាសហិនហោច កេីតមានអំពេីចោរកម្ន កេីតមានជម្លោះផ្ទៃក្នុងក្រុមគ្រួសារ កេីតមានអំពេីហឹង្សាផ្សេងៗទៀតផង ។ ជារៀងរាល់ថ្ងៃគេសង្កេតឃេីញក្រុមអ្នកញៀនល្បែងប្រមូលផ្តុំគ្នាចាក់ភ្នាល់សុីសងស្រែកហូរកញ្ជ្រៀវ បង្ករភាពអនាធិប្បតេយ្យ គ្មានសណ្តាប់ធ្នាប់ គ្មានខ្លាច គ្មានញញេីតច្បាប់បន្តិចសោះឡេីយ។ តើ​ហេតុអ្វី​បានជា​មេបេីកបនល្បែងសុីសងឈ្មោះសែន នី និងឈ្មោះព្រំ ធី មាន​ឥទ្ធិពល​ខ្លាំងជាងបទបញ្ជារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាង​ដូច្នេះទៅវិញ ? ជាក់ស្តែងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ពីបណ្តាញចុះយកព័ត៌មានផ្ទាល់មកថា ទីតាំងល្បែងសុីសងរបស់ឈ្មោះ សែន នី និងឈ្មោះ ព្រំ […]