វគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង
នាសណ្ឋាគារវ៉ៃគោ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំ ណង់ បានអញ្ជេីញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តនិតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជេីញចូលរួមពីឯកឧត្តម សួន សុផា អគ្គនាយ នៃអគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្រ្ត និងប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកប្រធានមន្ទីរ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានភូមិបាលក្រុង-ស្រុក ទាំង៨ លោក លោកស្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិ បា លនី តិ កាលទី៧ ដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានបេសកម្មចំបងចំនួន២គឺ៖
១. ថែរក្សា និងបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាកមិនអាចកាត់ថ្លៃបាននិងបន្តពូនជ្រុំដំណើរការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាមូលដ្ឋាន
២.កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសំរាប់ជម្រុញស ន្ទុះ នៃការអភិវឌ្ឍប្រទេសជាតិដោយឆ្លងកាត់ការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកំរិកខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តមបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវអោយមន្ទីររៀប ចំដែនដីខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋរួមទាំងក្បាលដីរដ្ឋទាំងអស់អោយរួចរា ល់ ១០០% ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលធានាបាននូវសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ និងកាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកំរិតអប្បរមា និងជម្រុញការផ្តល់សេវាផ្សេងៗពាក់ព័ន្ធ និងវិស័យដីធ្លីអោយបានលឿន និងឆាប់រហ័យ។
ឯកឧត្តមបន្ថែមថា ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើសិក្ខាកាមទាំងអស់មានមន្រ្តីក្របខ័ណ្ឌ មន្រ្តីកិច្ចសន្យានិងមន្រ្តីស្ម័គ្រចិត្តដែលមានវត្តមាននៅទីនេះត្រូវយកចិត្តទុកដាក់អនុវត្តនីតិវិធីចុះប ញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងអនុវត្តដូចខាងក្រោម៖
១.យកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់គ្រូឧទ្ទេសដើម្បីយកចំណេះជំនាញទៅអនុវត្តអោ យមានប្រសិទ្ធភាព។
២.ក្រុមការងារចុះបញ្ជីទាំងអស់ក្រោយទទួលបានការបណ្តុះបណ្តាលត្រូវខិតខំពង្រឹងពន្លឿនការចុះបញ្ជីដីជូនប្រជាពលរដ្ឋអោយបានលឿនរហ័ស និងទាន់ចិត្ត។
៣.មន្ទីររៀបចំដែនដីការិភូមិបាលក្រុង/ស្រុក អាជ្ញាធរដែនដី ឃុំ ស្រុក ត្រូវផ្សព្វផ្សាយការងារ យុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ ដើម្បីអោយពួកគាតយល់ដឹងអំពី សា រ: សំខាន់ នៃ ការចុះបញ្ជីដីធ្លី។