ខេត្តសៀមរាប៖ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយជាហូរហែមកនៅល្បែងស៊ីសងកន្ទុយលេខ រីកដុះដាល់ដូចផ្សិតក្នុងក្រុងសៀមរាបនិងល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប បង្កប់បើកលេងក្នុងហាងលក់កាហ្វេ និងតារាងបាល់ទះ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងក្រុងសៀមរាបហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការចុះបង្រ្កាបសោះឡើយ! ជាពិសេសមិនដូចសំដីរបស់ឯកឧត្តម ភឹង ចិនដា រ៉េត សន្យាថាក្នុងក្រុងសៀមរាបមិនឲ្យមានល្បែងសងណាមួយកើតឡើងបាននោះទេតែផ្ទុយស្រឡះវិញនោះល្បែងស៊ីសង់កើតឡើងក្នុងក្រុងសៀមរាបពេញបន្ទុក ពលរដ្ឋចាំមើលតើ សមត្ថកិច្ចក្នុងខេត្តសៀមរាបអាចមានសមត្ថភាពបិទល្បែងស៊ីសងបានដែលឬទេ ប្រភពដដែរបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅតាមសង្កាត់នាៗមួយចំនួនបើកលេង នៅក្នុងហាងលក់កាហ្វេ និងតាមតារាងបាល់ទះ ក្នុងក្រុងសៀមរាបរាប់សិបកន្លែង…?កន្លែងទាំងប៉ុន្មានខាងក្រោមនេះត្រឹមតែជាផ្នែកតូចមួយប៉ុណ្ណោះជាក់ស្តែងនៅរាប់សិបកន្លែងទៀត ទី១.ភូមិ វិហារចិន សង្កាត់ស្វាយដង្គុំមិនតិចជាងបីកន្លែង ទី២.ក្លឹបបាល់ទះ ក្រុងអង្គរ ហៅការ៉េ 8888 សង្កាត់ស្វាយដងុំ ទី៣.169 ផ្សារដើមក្រឡាញ់សង្កាត់គោកចក ទី៤.ផ្លូវបេតុងខាងលិចសាលារៀនមុខនាគ ទី៥.ភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ទី៦.ខាងក្រោយផ្សារលើធំថ្មីសង្កាត់កំរើក.មិនតិចជាង5កន្លែង ខាងក្រោយហាងកាហ្វេហ៊ាណុយស្ថិតនៅភូមិតាវៀងសង្កាត់សាលាកំរើកក្រុងសៀមរាបដែលមានការឈ្លោះប្រកែកហឹង្សារជារឿុយៗ ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗរាប់ ម៉ឺនរាប់សែនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់សិបលានរៀលក៏មានក្នុងមួយថ្ងៃៗ ចំណែក លោក ដា ចំរើន អធិការក្រុងសៀមរាបនិង លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាបមិនដែលមានវិធានការទប់ស្កាត់និងចុះបង្ក្រាបសោះឡើយ…! សង្ស័យបានសើមមាត់សើមក៏និងសំណែនរបស់លោកខ្លាហៅ(E12)ហើយមើលទៅទើបមិនហ៊ានបង្ក្រាបនិងសម្ងំរក្សាភាពស្ងៀមស្ងាត់ទៅវិញ ទើបផ្ទុយនិងគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ ជុំវិញករណីបនល្បែងសុីសងខុសច្បាប់ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប បានលើកឡើងថាៈ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ(ពោលគឺ)ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ លោកអភិបាលខេត្តសៀមរាបនិងលោក ដា ចំរើនអធិការក្រុងសៀមរាប លោក តេង ចាន់ ណាត ស្នងការនគរបាលខេត្តសៀមរាប សូមចាត់វិធានការទប់ស្កាត់និងចុះបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ខាងលើ ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេនិងតាមតារាងបាល់ទះ)ជាច្រើនកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។ សូមរំលឹកថាៈ កាលពីថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៣ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល ទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។ អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគុនក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!