ឈ្មោះ ចែធារ៉ា ម្ចាស់ល្បែងបញ្ជាល់មាន់ តាមអនឡាញនិងអ្នកកាងល្បែងឈ្មោះម៉ា កំពុងបេីកលេងយ៉ាងគំហុករៀងរាល់ថ្ងៃ រីឯលោក អធិការនគរបាលស្រុកកៀនស្វាយ រក្សាភាពស្ងៀមស្ងាត់ !
09/11/2023
កណ្តាល ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្ដាល បានឲ្យដឹងថា ល្បែងបញ្ជាល់មាន់ តាមអនឡាញជាច្រើនកន្លែង កំពុងបេីកលេងនៅឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្ដាលយ៉ាងពេញបន្ទុក អ្នកចាញ់ឈានទៅដល់លក់ គោ ក្របី ឬលក់មេមាន់ក្រាប បន្តយកទៅចាក់ថែមទៀត អ្នកញៀនល្បែងទាំងក្មេង ទាំងចាស់
លេងយ៉ាងច្រេីនកុះករ បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកលេងតាមអំពេីចិត្ត។
មជ្ឈដ្ឋានខាងក្រៅរិះគន់ ចំៗទៅលេី លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំដីឥដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធនគរបាលស្រុកកៀនស្វាយ ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធខេត្តកណ្តាល បណ្ដែតបណ្ដោយឲ្យមានល្បែងអនឡាញ ភ្នាល់ចាក់លុយលេងសុីសងខុសច្បាប់ បេីកលេងយ៉ាងពពាក់ពពូនក្នុងភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។
ហេតុនេះលោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនគួរមេីលរំលងភាពអសកម្ម របស់លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋស្រុកកៀនស្វាយ ព្រមទាំង លោក អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បណ្ដែតបណ្ដោយឲ្យមានល្បែងបញ្ជាល់មាន់ឆ្នោតឡូតូ តាមអនឡាញរីកដូចផ្សិត ក្នុងដែនដីរបស់ខ្លួនឡើយ។
ប្រជាពលរដ្ឋ រស់នៅភូមិភូមិស្ដៅប្រាំឃុំដីឥដ្ឋ
ស្រុកកៀនស្វាយខេត្តកណ្ដាល អំពាវនាវដល់ ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ល្បែងបញ្ជាល់មាន់ឆ្នោត ឡូតូតាមអនឡាញ ជាច្រេីនទីតាំងនៅភូមិស្ដៅកន្លែងប្រាំ ឃុំ ដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល ជាបន្ទាន់ ដេីម្បីបង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕