តើលោក បញ្ញារិទ្ធ ប្រធានស្នាក់ការច្រកអូរស្មាច់និង លោក វ៉ាន់ក្តេប្រធានស្នាក់ការ គយនិងរដ្ឋាករ ច្រកអូរស្មាច់បើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំធ្យូងឆ្លងដែនពិតមែនទេ?
ខេត្តឧត្តរមានជ័យ៖ សេចក្តីរាយការណ៍ពីច្រកទ្វាអន្តរជាតិអូរស្មាច់មកថា មានក្រុមឈ្មួញកុំពុងនាំធ្យូងខុសច្បាប់ចូលទឹកដីថៃគគ្រឹក គគ្រេងជារៀងរាល់ថ្ងៃម៉ង
ហើយ ឈ្មួញគេធ្វើសកម្មភាពដឹកជញ្ជូនធ្យូងតាមប្រភេទរថយន្តកាមរីកាត់តទ្រុងនិងរថយន្តទំនើបផ្សេង ។
ភាគច្រើនក្រុមឈ្មួញ ទាំងនោះធ្វើសកម្មភាព ដឹកធ្យូងសម្រុកឆ្លងដែនចូលទឹកដីថៃនាពេលយប់ចាប់ពីម៉ោង៩យប់រហូតដល់បិទច្រកម៉ោង១០យប់ដើម្បីបិតបាំងភ្នែកមហាជន។
ប្រភពបន្តថា ក្រុមឈ្មួញទាំងនោះគេតែងតែ រាបលើកធ្យូងដាក់លើរថយន្តរួចហើយចល័តលាក់ដាក់តាមផ្ទះអ្នកភូមិនិងតាមផ្លូវហើយនាពេលយប់ទើបឈ្មួញគេនាំគ្នាដឹកជញ្ជូនធ្យូងឆ្លងដែននាពេលយប់ដើម្បីបិទបាំងភ្នែកមហាជនដែលជាល្បិចកលរបស់ឈ្មួញរួមនិងសហការជាមួយលោកវ៉ាន់ប្រធានស្នាក់ការក្តេមេគយច្រកស្មាច់និងលោកបញ្ញារិទ្ធប្រធានស្នាក់ការច្រកអូរស្មាចជានាក់បើកភ្លើងខៀវឲ្យពួកគេ
ទើបឈ្មួញធ្វើសកម្មភាពនាំធ្យូងឆ្លងដែនបានយ៉ាងរលូន
នេះពិតជាមិនខុស
ដូចពាក្យចាតែងតែពោលថា
បើខ្មោចស្រុកមិនឲ្យដៃគឺខ្មោចព្រៃ
ក៏វាមិនហ៊ានទេ!
ហេតុដូចនេះហើយមហាជនស្នើរសុំដល់ឯកឧត្តម ប៉ែន កុសល្យ
អភិបាលនៃគណ:អភិបាលនៃគណៈ
ខេត្តឧត្តរមានជ័យ សូមមេត្តាមានវិធានការនិងចាត់ការលើក្រុមឈ្មួញនាំធ្យូងឆ្លងដែនខុសច្បាប់ចូលទឹកដីថៃផងទាន?
បើមិនដូច្នេះទេព្រៃឈើតូចធំនិងរលាយហិនហោចគ្មានសល់នៅថ្ងៃខាងមុខជាក់ជាពុំខាន។
ជំវិញករណីខាងលើក្រុមការងារយើងបានធ្វើការទំនាក់ទំនងតាមរយ:ទូរស័ព្ទទៅលោក បញ្ញារិទ្ធប្រធានស្នាក់ការច្រកអូរស្មាច់នៅព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣
នេះលោកបានឲ្យដឹងថាមន្រ្តីកំពុងតាមដានមើល
រីឯលោកវ៉ាន់ក្តេមិនទាន់សុំការបំភ្លឹនៅឡើយទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង៕