ព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្ត រួមជាមួយលោក លោកស្រី ស្នងការរងនាំយកថវិកា ៥,១០០,០០០រៀល និងទឹកបរិសុទ្ធ ០២កេះ ចុះសួរសុខទុក្ខ លោក ចាន់ សូត្រ អតីតនាយការិយាល័យបុគ្គលិក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ក្នុងនោះដែរលោកឧត្ដមសេនីយ៍ត្រី បានសួរសុខទុក្ខ និងជូនពរអោយឆាប់ជាសះស្បេីយពីជំងឺ។