ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែង ស៊ីសងនេះជ្រកក្រោមផ្លាកហាងកាហ្វេកូលាប(8888 )ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបេីកលេងវិញហេីយយ៉ាងគគ្រឹកគ្រគ្រេងសមត្ថកិច្ចដូចជាអធិការក្រុងហាក់បីដូចជាធ្វើព្រងើយមិនបង្ក្រាបចឹង?

ទីតាំងល្បែង ស៊ីសងនេះជ្រកក្រោមផ្លាកហាងកាហ្វេកូលាប(8888 )ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបេីកលេងវិញហេីយយ៉ាងគគ្រឹកគ្រគ្រេងសមត្ថកិច្ចដូចជាអធិការក្រុងហាក់បីដូចជាធ្វើព្រងើយមិនបង្ក្រាបចឹង?

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ដោយដាក់ការសង្ស័យថា ការមិនបង្ក្រាបទីតាំងល្បែង ស៊ីសងនេះតើ”លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលសង្កាត់តាខ្មៅ បានដឹងហេីយតែនៅតែបណ្ដែតបណ្ដោយឲ្យទីតាំងនេះដំណើរការបន្តទៀត
ហេីយមិនបង្ក្រាប? ឬមកពីម្ចាស់ទីតាំងល្បែងមានខ្សែ ទើប មិនហ៊ានប៉ះ ! ឬក៏ម្ចាស់ទីតាំងល្បែងបាននិយាយគ្នាជាមួយលោកមេប៉ស្តិ៍រួចហើយ! ទើបមិនមានវិធានការបង្ក្រាប! ឬក៏អាចមានចេតនាអនុវត្តផ្ទុយពីយន្តការ អនុវត្ត គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំនុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

តើលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅដឹងដែរឬទេ?ឬមួយក៏ចង់ផ្គេីននូវអនុសាសន៍របស់សម្ដេចមហាបបរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបញ្ឈប់រាល់ល្បែងស៊ីសងទាំងអស់នៅក្នុងប្រទេសថ្មីៗនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងខាង លើនេះ សំនូមពរដល់លោក ឈឿន សុចិត្រ ស្នងការនៃស្នងការនគរបាលខេត្តកណ្ដាលមេត្តាពិនិត្យមើលមន្ត្រីក្រោមឱវាទនិងមានវិធានការលើទីតាំងដូចបានជម្រាបខាងលើផង។

ជាពិសេសមហាជនស្នើសុំឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិសូមពិនិត្យមើលទីតាំងល្បែងស៊ីសងនេះផង។

scn

Leave a Reply

Your email address will not be published.