ស្ងាត់បានតែមួយរយៈចាប់បើកវិញហើយល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ ស្រុក ត្រពាំងប្រាសាទ បើកដំណើរការលេងគគ្រឹកគគ្រេងវិញហើយ
ខេត្តឧត្តរមានជ័យ៖ ប្រភពច្បាស់ការណ៍ពីប្រជាពលបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កំពុងបើកឲ្យអ្នកញៀនល្បែង ចូលលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ តែអ្វីដែលសំខាន់គឹ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ។
ដូច្នេះទើបប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងខុសច្បាប់ ជល់មាន់ តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ នៅស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យផងទាន៕
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាម វិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបាក់បុគ្គលស្ថាប័ន ឬមួយអង្គភាពណាមួយឡើយ៕