សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន។ នៅរសៀលថ្ងៃទី៨ ខែធ្នូ ខ្ញុំបាន
អញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ យើងបន្តបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រោងនឹងបើកទូលាយជូនដល់បងប្អូនអ្នកសារព័ត៌មានដើម្បីទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសារព័ត៌មាន។
រូបថត៖ ខឹម សុវណ្ណារ៉ា