នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដែរប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ និងមានការអមដំណើរពីសំណាក់លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តផងដែរ៕