នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ព្រះរាជពិធីដ៏មានសារសំខាន់នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកីឡាករ និងទូកចំនួន២គ្រឿង ដេីម្បីចូលរួមប្រកួត គឺទូកឈ្មោះ ឌីសែនជ័យបារមីបូព៌ា និងទូកឈ្មោះ សាឯមសែនជ័យបារមីស្វាយជ្រំ ដែលលទ្ធផលនៅថ្ងៃទី១នេះ ប្រកួតឈ្នះទាំងពីរជុំ ។